ម៉ាថាយ 4
4
ណាពីអ៊ីសាឈ្នះការល្បួង
1ពេលនោះ រសអុលឡោះនាំអ៊ីសាទៅវាលរហោស្ថានឲ្យអ៊ីព្លេសហ្សៃតនល្បួង 2បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក អ៊ីសាក៏ឃ្លាន។
3អ៊ីព្លេសចូលមកជិតអ៊ីសា ពោលថា៖ «ប្រសិនបើអ្នកពិតជាបុត្រារបស់អុលឡោះមែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំបុ័ងមើល៍!»។ 4ប៉ុន្ដែ អ៊ីសាឆ្លើយទៅវិញថា៖ «ក្នុងគីតាបមានចែងថា“មនុស្សមិនមែនរស់ដោយសារតែអាហារ »។ 5ពេលនោះ អ៊ីព្លេសនាំអ៊ីសាទៅក្រុងយេរូសាឡឹម ជាក្រុងបរិសុទ្ធ ដាក់អ៊ីសាលើកំពូលម៉ាស្ជិទ 6ហើយពោលថា៖ «ប្រសិនបើអ្នកពិតជាបុត្រារបស់អុលឡោះមែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគីតាបមានចែងថា “អុលឡោះនឹងបញ្ជាឲ្យម៉ាឡាអ៊ីកាត់ចាំទ្រអ្នក មិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ”»។ 7អ៊ីសាប្រាប់ទៅអ៊ីព្លេសថា៖ «ក្នុងគីតាបមានចែងទៀតថា “កុំល្បងលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកឡើយ”»។ 8អ៊ីព្លេសក៏នាំអ៊ីសាទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងឲ្យអ៊ីសាឃើញភោគទ្រព្យរបស់នគរទាំងនោះផង។ 9អ៊ីព្លេសជម្រាបអ៊ីសាថា៖ «ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់សម្បត្តិនេះឲ្យ!»។ 10អ៊ីសាប្រាប់ទៅអ៊ីព្លេសថា៖ «អ៊ីព្លេសហ្សៃតនអើយ! ចូរថយចេញទៅ ដ្បិតក្នុងគីតាបមានចែងថា “អ្នកត្រូវថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់របស់អ្នក និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ”»។ 11ពេលនោះ អ៊ីព្លេសក៏ចាកចេញពីអ៊ីសាទៅ ហើយមានពួកម៉ាឡាអ៊ីកាត់នាំគ្នាចូលមកជួប និងបម្រើអ៊ីសា។
ណាពីអ៊ីសាចាប់ផ្ដើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ
12កាលអ៊ីសាជ្រាបដំណឹងថា គេបានចាប់យ៉ះយ៉ាយកទៅឃុំឃាំងហើយ គាត់ក៏ភៀសចេញទៅស្រុកកាលីឡេ។ 13អ៊ីសាចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាពើណិមជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូឡូន និងតំបន់ណែបថាលី 14ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈណាពីអេសាយថា៖
15 «ដែនដីសាប់យូឡូន និងដែនដីណែបថាលី
ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ!
ស្រុកខាងនាយទន្លេយ័រដាន់
ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ!
16 ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត
បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ
លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល
ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។
17តាំងពីគ្រានោះមក អ៊ីសាចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្ដគំនិត ដ្បិតនគរនៃអុលឡោះនៅជិតបង្កើយហើយ!»។
ណាពីអ៊ីសាត្រាស់ហៅសិស្សបួននាក់
18កាលអ៊ីសាដើរទៅតាមឆ្នេរសមុទ្រកាលីឡេ គាត់ឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។ 19អ៊ីសាមានប្រសាសន៍ទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ 20អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមអ៊ីសាទៅ។ 21អ៊ីសាដើរទៅមុខឆ្ងាយបន្ដិច គាត់ឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកកូប និងយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ អ៊ីសាក៏ត្រាស់ហៅអ្នកទាំងពីរ។ 22អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមអ៊ីសាទៅ។
23អ៊ីសាដើរកាត់ស្រុកកាលីឡេទាំងមូល គាត់បង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំរបស់ពួកគេ គាត់ប្រកាសដំណឹងល្អអំពីនគររបស់អុលឡោះ ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជន ឲ្យបានជាផង។ 24កិត្ដិនាមរបស់អ៊ីសាក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអ៊ីព្លេសចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកអ៊ីសា អ៊ីសាក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។ 25មានមហាជនជាច្រើន ពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡឹម ស្រុកយូដា និងពីតំបន់ខាងនាយទន្លេយ័រដាន់ នាំគ្នាដើរតាមអ៊ីសា។
Цяпер абрана:
ម៉ាថាយ 4: អគត
Пазнака
Падзяліцца
Капіяваць
Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
© 2014 United Bible Societies, UK.

: