យ៉ះយ៉ា 13
13
អ៊ីសាលាងជើងពួកសិស្ស
1នៅមុនថ្ងៃបុណ្យរំលង អ៊ីសាជ្រាបថា ដល់ពេលកំណត់ដែលគាត់ត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅអុលឡោះជាបិតាហើយ។ ដោយអ៊ីសាស្រឡាញ់សិស្សរបស់គាត់ដែលរស់នៅក្នុងលោកនេះ គាត់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ 2ពេលនោះ អ៊ីសា និងពួកសិស្សកំពុងបរិភោគអាហារ អ៊ីព្លេសបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់អ៊ីសា។ 3អ៊ីសាជ្រាបថា អុលឡោះជាបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចគាត់ ហើយជ្រាបថា គាត់មកពីអុលឡោះ និងទៅឯអុលឡោះវិញ។ 4អ៊ីសាក្រោកឡើង ដោះអាវចេញ យកក្រមាមកក្រវាត់ចង្កេះ។ 5បន្ទាប់មក អ៊ីសាចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ 6ពេលអ៊ីសាហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនពេត្រុស លោកនិយាយថា៖ «អ៊ីសាជាអម្ចាស់អើយ មិនសមនឹងលោកម្ចាស់លាងជើងឲ្យខ្ញុំសោះ!»។ 7អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយអ្នកមុខតែយល់ជាមិនខាន»។ 8ពេត្រុសនិយាយថា៖ «ទេ តួនមិនត្រូវលាងជើងខ្ញុំជាដាច់ខាត!»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ»។ 9លោកស៊ីម៉ូនក៏ឆ្លើយថា៖ «អ៊ីសាជាអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ 10អ៊ីសាមានប្រសាសន៍ថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។ 11អ៊ីសាមានប្រសាសន៍ថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ មកពីអ៊ីសាជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់គាត់។
12កាលអ៊ីសាលាងជើងឲ្យគេរួចហើយ អ៊ីសាស្លៀកពាក់ឡើងវិញ មកតុ ទាំងសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើ ចំពោះអ្នករាល់គ្នានេះឬទេ? 13អ្នករាល់គ្នាហៅខ្ញុំថា អម្ចាស់ និងតួន នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ 14បើខ្ញុំជាអម្ចាស់ និងជាតួនបានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ 15ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ដ ដូចខ្ញុំបានប្រព្រឹត្ដដល់អ្នករាល់គ្នា។ 16ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបម្រើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់ឲ្យទៅក៏មិនដែលធំជាងអ្នកចាត់ខ្លួនឲ្យទៅនោះដែរ។ 17ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្ដិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ 18ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។ 19ខ្ញុំប្រាប់អ្នករាល់គ្នា ពីឥឡូវនេះ ឲ្យហើយមុនការណ៍ទាំងនោះកើតមាន។ កាលណាហេតុការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាម្ចាស់មែន។ 20ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
ណាពីអ៊ីសាប្រកាសអំពីយូដាសក្បត់គាត់
21កាល អ៊ីសាមានប្រសាសន៍ដូច្នេះហើយ គាត់រន្ធត់ចិត្តក្រៃលែង អ៊ីសាមានប្រសាសន៍បញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
22ពួកសិស្សងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាអ៊ីសាមានប្រសាសន៍ពីនរណា។ 23សិស្សម្នាក់ដែលអ៊ីសាស្រឡាញ់អង្គុយក្បែរគាត់។ 24លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាឲ្យគាត់សួរអ៊ីសាថា គាត់និយាយពីនរណា។ 25សិស្សនោះក៏អោនទៅជិតទ្រូងអ៊ីសាសួរថា៖ «អ៊ីសាជាអម្ចាស់អើយ តើនរណាមួយ?»។ 26អ៊ីសាឆ្លើយទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ អ៊ីសាជ្រលក់នំបុ័ងមួយដុំ ហុចទៅឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនរបស់លោកស៊ីម៉ូន។ 27ពេលយូដាសទទួលដុំនំបុ័ងនោះ អ៊ីព្លេសក៏ចូលក្នុងចិត្ដគាត់។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។ 28ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាអ៊ីសាមានប្រសាសន៍ដូច្នេះឡើយ។ 29ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា អ៊ីសាប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។ 30យូដាសទទួលយកដុំនំបុ័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។
បទបញ្ជាថ្មី
31លុះយូដាសចេញផុតទៅ អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ បុត្រាមនុស្សបានសំដែងសិរីរុងរឿងហើយ ហើយអុលឡោះក៏បានសំដែងសិរីរុងរឿងក្នុងបុត្រាមនុស្សដែរ។ 32បើអុលឡោះបានសំដែងសិរីរុងរឿងក្នុងបុត្រាមនុស្ស ទ្រង់ក៏នឹងសំដែងសិរីរុងរឿងរបស់បុត្រាមនុស្ស ក្នុងទ្រង់ផ្ទាល់ដែរ! ហើយអុលឡោះនឹងសំដែងសិរីរុងរឿងរបស់បុត្រាមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។
33ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។ 34ខ្ញុំឲ្យបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ 35បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន»។
ណាពីអ៊ីសាមានប្រសាសន៍អំពីពេត្រុសបដិសេធ មិនទទួលស្គាល់គាត់
36លោកស៊ីម៉ូនពេត្រុស សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើលោកម្ចាស់ទៅណា?»។ អ៊ីសាឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះបានទេ ថ្ងៃក្រោយទើបអ្នកទៅបាន»។ 37ពេត្រុសសួរអ៊ីសាទៀតថា៖ «អ៊ីសាជាអម្ចាស់អើយ ហេតុដូចម្ដេចបានជាខ្ញុំមិនអាចទៅតាមលោកម្ចាស់ឥឡូវនេះ? ខ្ញុំសុខចិត្ដស៊ូប្ដូរជីវិតសម្រាប់លោកម្ចាស់»។ 38អ៊ីសាឆ្លើយថា៖ «អ្នកសុខចិត្ដស៊ូប្ដូរជីវិតសម្រាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
Цяпер абрана:
យ៉ះយ៉ា 13: អគត
Пазнака
Падзяліцца
Капіяваць

Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
© 2014 United Bible Societies, UK.

: