លោកុប្បត្តិ 8
8
1ព្រះទ្រង់ក៏នឹកចាំពីណូអេ នឹងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ 2ឯរន្ធទឹកនៅទីជំរៅ នឹងទ្វារទំនប់នៅលើមេឃបានបិទវិញ ហើយភ្លៀងដែលធ្លាក់ពីលើមេឃមកក៏រាំងទៅ 3ទឹកបានថយចេញពីផែនដីជាដរាប លុះដល់ផុតពី១៥០ថ្ងៃទៅ ទើបបានស្រកបន្តិច 4ដល់ថ្ងៃ១៧ ខែទី៧ នោះទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត 5ទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី១០ លុះដល់ថ្ងៃចូលខែទី១០ នោះទើបឃើញមានកំពូលភ្នំលេចឡើង។
6កាលបានកន្លងទៅ៤០ថ្ងៃទៀត នោះណូអេ គាត់បើកបង្អួចដែលបានធ្វើក្នុងទូក 7ក៏លែងក្អែក១ទៅ តែវាហើរទៅមកទាល់តែទឹកបានរីងស្ងួតពីផែនដីអស់ 8គាត់ក៏លែងព្រាប១ដែរ ដើម្បីឲ្យដឹងថាទឹកបានស្រកពីដីទៅហើយឬនៅ 9តែព្រាបនោះរកកន្លែងណានឹងទំគ្មាន បានជាវិលមកឯគាត់ក្នុងទូកវិញ ពីព្រោះទឹកនៅពេញលើផែនដីនៅឡើយ នោះគាត់ក៏លូកដៃទៅចាប់យកមកក្នុងទូកវិញ 10គាត់ផ្អាកចាំអស់៧ថ្ងៃ រួចលែងព្រាបចេញពីទូកទៅម្តងទៀត 11លុះដល់ពេលល្ងាច ព្រាបនោះត្រឡប់ចូលមកឯគាត់វិញ ឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ ណូអេបានដឹងថា ទឹកបានស្រកពីផែនដីបន្តិចហើយ 12រួចគាត់រង់ចាំ៧ថ្ងៃទៀត ក៏លែងព្រាបឲ្យទៅ តែវាមិនបានវិលឯគាត់វិញទេ។
13នៅឆ្នាំ៦០១ក្នុងថ្ងៃចូលខែទី១ នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ 14ដល់ថ្ងៃ២៧ ខែទី២ នោះដីបានស្ងួតធេង 15ព្រះទ្រង់មានបន្ទូលទៅណូអេថា 16ចូរឯងចេញពីទូកចុះ ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាស្រីឯងដែរ 17ចូរនាំអស់ទាំងសត្វគ្រប់ពូជដែលនៅជាមួយនឹងឯងចេញមកផង ទោះទាំងសត្វស្លាប សត្វជើង៤ នឹងគ្រប់ទាំងសត្វដែលលូនវារនៅដីក្តី ដើម្បីឲ្យបានមកបង្កើតកូនចំរើនជាបរិបូរនៅពេញពាសលើផែនដី 18នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន នឹងកូនប្រសាស្រីគាត់ 19ហើយគ្រប់ទាំងសត្វជើង៤ សត្វលូនវារ នឹងសត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកំរើកនៅផែនដី នោះក៏ចេញពីទូកមកតាមពូជ។
20ណូអេបានស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអាសនានោះ 21ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សំរេចក្នុងព្រះហឫទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយ ដូចជាអញទើបនឹងធ្វើនោះទៀតដែរ 22កាលនៅមានផែនដីនៅឡើង នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ។
Цяпер абрана:
លោកុប្បត្តិ 8: ពគប
Пазнака
Падзяліцца
Капіяваць

Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
© BFBS/UBS 1954, 1962. All Rights Reserved.

: