លោកុប្បត្តិ 36
36
1នេះជាបញ្ជីដំណវង្សពីអេសាវ គឺជាអេដំម 2អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី 3នឹងបាសម៉ាតជាកូនអ៊ីសម៉ាអែល ហើយជាប្អូននេបាយ៉ូត 4ឯអ័ដា នាងបង្កើតអេលីផាសឲ្យអេសាវ ហើយបាសម៉ាតនាងបង្កើតរេហួល 5នាងអ័ហូលីបាម៉ាក៏បង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេ នោះជាកូនរបស់អេសាវដែលបានកើតឡើងដល់គាត់នៅស្រុកកាណាន 6រួចអេសាវគាត់នាំប្រពន្ធ នឹងកូនប្រុសកូនស្រីរបស់គាត់ ព្រមទាំងពួកអ្នកនៅផ្ទះគាត់ទាំងអស់ នឹងហ្វូងសត្វ ហើយនឹងរបស់ទ្រព្យទាំងប៉ុន្មានដែលគាត់បានកាលនៅស្រុកកាណាន ចេញទៅនៅស្រុកមួយឃ្លាតពីយ៉ាកុបជាប្អូន 7ពីព្រោះទ្រព្យសម្បត្តិរបស់គេមានយ៉ាងសន្ធឹក នឹងនៅជាមួយគ្នាពុំបាន ស្រុកដែលគេសំណាក់នៅនោះមិនល្មមនឹងចិញ្ចឹមដល់គេបានទេ ដោយព្រោះហ្វូងសត្វទាំងនោះ 8ដូច្នេះ អេសាវគាត់តាំងទីលំនៅនៅត្រង់ភ្នំសៀរ ឯអេសាវ នោះគឺជាអេដំម។
9នេះជាដំណវង្ស តពីអេសាវជាឰយុកោពួកសាសន៍អេដំម នៅក្នុងស្រុកភ្នំសៀរ 10នេះជាឈ្មោះនៃពួកកូនចៅអេសាវ គឺអេលីផាសជាកូនអ័ដាប្រពន្ធអេសាវ នឹងរេហួលជាកូនបាសម៉ាតប្រពន្ធអេសាវ 11ហើយកូនចៅរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម នឹងកេណាស 12ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់ 13ហើយនេះជាកូនចៅរេហួល គឺណាហាត់ សេរ៉ាស សាំម៉ា នឹងមីសសា នោះសុទ្ធតែជាកូនចៅរបស់បាសម៉ាត ប្រពន្ធអេសាវដែរ 14ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេឲ្យអេសាវ។
15នេះជាមេក្នុងពួកកូនចៅអេសាវទាំងប៉ុន្មាន គឺក្នុងកូនចៅអេលីផាសជាកូនច្បងរបស់អេសាវ មានថេម៉ាន១ អូម៉ារ១ សេផូរ១ កេណាស១ 16កូរេ១ កាថាម១ នឹងអាម៉ាលេក១ នោះជាពួកមេដែលកើតពីអេលីផាស នៅស្រុកអេដំម សុទ្ធតែកូនចៅរបស់អ័ដាទាំងអស់។
17នេះជាមេក្នុងពួកកូនចៅរេហួល កូនអេសាវ គឺណាហាត់១ សេរ៉ាស១ សាំម៉ា១ ហើយនឹងមីសសា១ នោះជាពួកមេដែលកើតពីរេហួលនៅស្រុកអេដំម សុទ្ធតែជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវទាំងអស់។
18នេះជាមេក្នុងពួកកូនចៅអ័ហូលីបាម៉ា ប្រពន្ធរបស់អេសាវ គឺយេអ៊ូស១ យ៉ាឡាម១ ហើយនឹងកូរេ១ នោះជាពួកមេដែលកើតពីអ័ហូលីបាម៉ា កូនអ័ន៉ា ប្រពន្ធអេសាវ 19នោះសុទ្ធតែជាកូនចៅអេសាវ ហើយជាមេគេទាំងអស់ ឯអេសាវ គឺជាអេដំម។
20ឯកូនចៅសៀរ សាសន៍ហូរី ដែលនៅក្នុងស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ន៉ា 21ឌីសុន អេស៊ើរ នឹងឌីសាន នោះជាពួកមេដែលកើតពីសាសន៍ហូរី ជាកូនចៅសៀរនៅក្នុងស្រុកអេដំមទាំងអស់ 22កូនចៅឡូថាន គឺហូរី ហេម៉ាន ហើយប្អូនស្រីឡូថាន គឺធីមណា 23នេះជាកូនចៅរបស់សូបាល គឺអាលវ៉ាន ម៉ាន៉ាហាត់ អេបាល សេផូរ ហើយអូណាម 24នេះជាកូនចៅស៊ីបៀន គឺអៃយ៉ា ហើយអ័ន៉ា គឺអ័ន៉ានេះដែលប្រទះឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន ក្នុងកាលដែលកំពុងតែឃ្វាលលារបស់ស៊ីបៀនជាឪពុកខ្លួន 25នេះជាកូនចៅអ័ន៉ា នឹងឌីសុន នឹងអ័ហូលីបាម៉ាជាកូនស្រីអ័ន៉ា 26នេះជាកូនចៅឌីសុន គឺហែមដាន់ អែសបាន់ យីតរ៉ាន នឹងកេរ៉ាន 27នេះជាកូនចៅអេស៊ើរ គឺប៊ីលហាន សាវ៉ាន នឹងយ៉ាកាន 28នេះជាកូនចៅឌីសាន គឺអ៊ូស នឹងអ័រ៉ាន 29នេះជាពួកមេដែលកើតពីពួកហូរីមក គឺឡូថាន១ សូបាល១ ស៊ីបៀន១ អ័ន៉ា១ 30ឌីសសុន១ អេស៊ើរ១ ហើយឌីសាន១ នោះសុទ្ធតែជាមេ ដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរតាមមេគេទាំងប៉ុន្មាន។
31នេះជាពួកស្តេចដែលសោយរាជ្យនៅស្រុកអេដំម ក្នុងគ្រាមុនដែលមានស្តេចណាមួយសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ 32គឺបេឡាជាកូនបេអ៊រ បានសោយរាជ្យនៅស្រុកអេដំម ហើយទីក្រុងរបស់ទ្រង់ គឺឌីនហាបា 33បេឡាក៏សុគតទៅ រួចយ៉ូបាប់ជាកូនសេរ៉ាសពីបុសរ៉ា បានសោយរាជ្យជំនួសទ្រង់ 34យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាមពីស្រុកពួកថេម៉ាន បានសោយរាជ្យជំនួសទ្រង់ 35ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ជាកូនបេដាឌ់ ដែលបានវាយពួកម៉ាឌាន នៅវាលស្រុកម៉ូអាប់បានសោយរាជ្យជំនួសទ្រង់ឡើង ហើយទីក្រុងទ្រង់ គឺអាវីត 36ហាដាឌ់ក៏សុគតទៅ រួចសាំឡាពីម៉ាសរេកាបានសោយរាជ្យជំនួសទ្រង់ 37សាំឡាក៏សុគតទៅ រួចសូលពីរេហូបូតដែលនៅមាត់ទន្លេ បានសោយរាជ្យជំនួសទ្រង់ 38សូលក៏សុគតទៅ រួចបាល-ហាណាន់ជាកូនអ័កបោរ បានសោយរាជ្យជំនួសទ្រង់ 39បាល-ហាណាន់ជាកូនអ័កបោរក៏សុគតទៅ រួចហាដារបានសោយរាជ្យជំនួសទ្រង់ ទីក្រុងទ្រង់ហៅថា ប៉ាវ ហើយភរិយាទ្រង់នាមជាមហេថាបែល ជាកូនម៉ាតរ៉េឌ ដែលជាកូនមេសាហាប់។
40នេះជាឈ្មោះនៃ ពួកមេដែលកើតពីអេសាវមកតាមគ្រួ តាមស្រុក តាមឈ្មោះគេ គឺធីមណា១ អាលវ៉ា១ យេថេត១ 41អ័ហូលីបាម៉ា១ អេឡា១ ពីណូន១ 42កេណាស១ ថេម៉ាន១ មីបសា១ 43ម៉ាកឌាល១ នឹងអ៊ីរ៉ាម១ នោះជាពួកមេរបស់សាសន៍អេដំម តាមទីលំនៅគេ នៅក្នុងស្រុកជាកេរអាកររបស់គេ គឺអេសាវនេះជាឰយុកោនៃពួកសាសន៍អេដំម។
Цяпер абрана:
លោកុប្បត្តិ 36: ពគប
Пазнака
Падзяліцца
Капіяваць

Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
© BFBS/UBS 1954, 1962. All Rights Reserved.