YouVersion 標誌
聖經計劃影片
現在就下載
語言選擇器
搜尋圖標

熱門經文出自 កំណើត​ពិភព​លោក 49

1

កំណើត​ពិភព​លោក 49:10

អាល់គីតាប

អគត

អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។

對照

កំណើត​ពិភព​លោក 49:10 探索

2

កំណើត​ពិភព​លោក 49:22-23

អាល់គីតាប

អគត

យូសុះ​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។ ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យូសុះ គេ​បាញ់​ព្រួញ​មក​លើ​យូសុះ

對照

កំណើត​ពិភព​លោក 49:22-23 探索

3

កំណើត​ពិភព​លោក 49:24-25

អាល់គីតាប

អគត

ប៉ុន្តែ ធ្នូ​របស់​យូសុះ​មាន​ប្រៀប​ជាង យូសុះ​នៅ​តែ​ខ្លាំង​ពូកែ​ជា​និច្ច។ សូម​អំណាច​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប ដែល​គ្មាន​នរណា​អាច​យក​ជ័យ​ជំនះ​បាន សូម​ទ្រង់​ដែល​ជា​អ្នក​គង្វាល និង​ជា​ថ្ម​ដា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល សូម​អុលឡោះ​ជា​ម្ចាស់​របស់​ពុក​ជួយ​ទំនុក​បំរុង​កូន សូម​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។

對照

កំណើត​ពិភព​លោក 49:24-25 探索

4

កំណើត​ពិភព​លោក 49:8-9

អាល់គីតាប

អគត

យូដា​អើយ បង‌ប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បង‌ប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​គោរព​កូន។ យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្តី ដេក​ក្តី វា​មាន​ប្ញទ្ធិ ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។

對照

កំណើត​ពិភព​លោក 49:8-9 探索

5

កំណើត​ពិភព​លោក 49:3-4

អាល់គីតាប

អគត

រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។ កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។

對照

កំណើត​ពិភព​លោក 49:3-4 探索

上一章
下一章
YouVersion

每天鼓勵和挑戰你尋求與上帝的親密關係。

事工

關於

事業

義工

網誌

新聞

有用的連結

幫助

捐贈

聖經譯本

有聲聖經

聖經譯本語言

今日經文


此數字事工屬予

Life.Church
English (US)

©2025 Life.Church / YouVersion

私隱政策使用條款
漏洞披露計劃
FacebookTwitterInstagramYouTubePinterest

主頁

聖經

計劃

影片