ភ្លេងជាតិនៃព្រះគុណ预览

បើអ្នកធ្លាប់ឆ្ងល់ដូច្នេះ នោះអ្នកមានសម្ព័ន្ធភាពល្អ។ ខ្ញុំបានសួរសំណួរដូចគ្នាដែរ។ ដូច្នេះមនុស្សគ្រប់រូបតែងមាន។ នៅពេលដែលជីវិតរបស់អ្នកធ្លាក់ដល់បាត នៅពេលអ្នកហាក់ដូចជាប្រឈរមុខនឹងឧបសគ្គពីឆ្វេងទៅស្តាំ នោះផ្នែកខាងក្នុងយើងមានប្រតិកម្មស្រែកឡើងថា «ឱព្រះអម្ចាស់អើយ តើព្រះអង្គនៅឯណា?»
ហើយចម្លើយដែលត្រឡប់មកវិញ គឺជារឿងមួយដ៏ល្អបំផុតដែលអ្នកមិនធ្លាប់បានឮ។
រ៉ូម 8:38-39 ចែងថា
«ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី 39ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ»។
អូខេ ដូច្នេះដោយផ្អែកលើអត្ថបទខាងលើ តើព្រះជាម្ចាស់នៅឯណា នៅពេលជីវិតជួបការលំបាក? តើព្រះនៅឯណា នៅពេលមិត្តភ័ក្រ្តរបស់អ្នកបោះបង់អ្នក? ឬពេលគ្រួសាររបស់អ្នកបែកបាក់? ឬពេលក្តីស្រម៉ៃរបស់អ្នកខូចអស់?
គម្ពីរចែងថា ព្រះជាម្ចាស់គង់នៅទីនោះជាមួយអ្នក នៅក្នុងភាពឈឺចាប់របស់អ្នក ព្រះអង្គស្រឡាញ់អ្នកក្នុងគ្រប់ស្ថានការទាំងអស់។
ឥឡូវនេះប្រហែលជាអ្នកកំពុងតែគិតថា «ការនោះពិតជាល្អមែន... ប៉ុន្តែ ហេតុអ្វីបានជាព្រះអង្គមិនយកការឈឺចាប់នោះចេញពីយើងទៅ?»
សំណួរដ៏ល្អ។ នោះគឺជាសំណួរមួយទៀតដែលមនុស្សជាច្រើនបានសួរ។ ដូចជាលោកសាវកប៉ុលជាអ្នកដែលបានសរសេរអត្ថបទខាងលើនោះ។
លោកប៉ុលបានស៊ូទ្រាំនឹងការឈឺចាប់ និងទុក្ខលំបាកជាច្រើនក្នុងរយៈពេលខ្លីប៉ុន្មានឆ្នាំ ជាងមនុស្សភាគច្រើនជួបប្រទះក្នុងជីវិតទៅទៀត។ លោកត្រូវគេវាយ ចំអក ធ្វើបាប និងដាក់គុក។ មិត្តភ័ក្រ្តរបស់លោកបានស្លាប់ លោកប្រឈមនឹងភាពឯកោ ហើយបានតស៊ូជាមួយនឹងជំងឺបាក់ទឹកចិត្តដែរ។ នៅទីបំផុត លោកប៉ុលត្រូវគេសម្លាប់ដោយសារតែការដើរតាមព្រះយេស៊ូវ។
នៅពេលមួយ លោកប៉ុលបានឆ្លងកាត់ពេលវេលាដ៏អាក្រក់មួយ។ យើងមិនដឹងថាតើជាអ្វីនោះទេ តែលោកបានពិពណ៌នាថា នោះជាបន្លានៅក្នុងសាច់របស់លោក។ ប្រហែលជាជំងឺ ជំងឺផ្លូវចិត្ត ឬការឈឺចាប់រាំរ៉ៃ។ ទោះបីជាអ្វីក៏ដោយ លោកមិនអាចទ្រាំបាននោះទេ លោកបានអង្វរព្រះជាម្ចាស់ឲ្យដកយកការនោះចេញពីលោកទៅ។
ព្រះជាម្ចាស់ឆ្លើយតប...
«ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ» (២កូរិនថូស ១២:៩)
តើព្រះចង់មានន័យយ៉ាងដូចម្តេចអំពីការនោះ? តើព្រះមិនខ្វល់ថាលោកប៉ុលកំពុងតស៊ូទេឬអី?
ជាការពិត ព្រះអង្គខ្វល់ខ្វាយ។ ព្រះអង្គខ្វល់ខ្វាយពីភាពឈឺចាប់នៅក្នុងជីវិតរបស់អ្នក។ សូមកុំភ្លេចថា ព្រះយេស៊ូវជាបុរសម្នាក់ដែល «ស៊ាំនឹងភាពឈឺចាប់» នៅក្នុងកណ្ឌអេសាយ 53:3 ចែងថា ព្រះអង្គស្គាល់សេចក្តីឈឺចាប់។ ព្រះអង្គយល់ពីយើង។ ព្រះអង្គស្រឡាញ់អ្នក។
ប៉ុន្តែ អ្វីដែលអ្នកនិងខ្ញុំត្រូវការបំផុត ហើយអ្វីដែលលោកិយ៍នេះត្រូវការបំផុតនោះ មិនមែនជាផ្លាស់ប្តូរក្នុងកាលៈទេសៈនោះទេ ប៉ុន្តែជាការផ្លាស់ប្រែនៅក្នុងដួងចិត្តវិញ។
នោះហើយជាអ្វីដែលព្រះយេស៊ូវធ្វើ នៅពេលព្រះអង្គយាងមកគង់នៅក្នុងជីវិតរបស់អ្នក ហើយនោះគឺជាសេចក្តីសង្ឃឹមដែលព្រះអង្គដាក់នៅក្នុងជីវិតអ្នកនៅពេលដែលព្រះអង្គនាំអ្នកឆ្លងកាត់ភាពឈឺចាប់ប្រសើរជាងនាំអ្នកចេញពីភាពឈឺចាប់។
ព្រះអង្គមានបន្ទូលថា «យើងនឹងទតមើលអ្នកឆ្លងកាត់ការឈឺចាប់នេះ។ យើងនឹងសំរួចអ្នកតាមរយៈការឈឺចាប់នេះ។ ហើយយើងនឹងប្រើអ្នកឲ្យបង្ហាញព្រះគុណរបស់យើងក្នុងលោកិយ៍ដែលត្រូវការយើងជាងអ្វីទាំងអស់»។
ដូច្នេះមិនថាការលំបាក ការឈឺចិត្ត ឬការឈឺចាប់ដែលអ្នកកំពុងតែប្រឈមសព្វថ្ងៃនេះក្តី ចូរស្វែងរកក្តីសុខសាន្តនៅក្នុងសេចក្តីសន្យារបស់ព្រះដែលព្រះអង្គនឹងមិនចាកចោលអ្នក គ្មានអ្វីអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានឡើយ ហើយព្រះគុណព្រះអង្គគឺជាអ្វីទាំងអស់ដែលអ្នកត្រូវការ។ ដូច្នេះអ្នកអាចនឹងច្រៀងដោយប្រាកដបាន...
តាមរយៈគ្រោះថ្នាក់ សំពាធ និងអន្ទាក់ជាច្រើន
យើងយាងមករួចទៅហើយ
ព្រះគុណព្រះអង្គបាននាំខ្ញុំឲ្យមានសុវត្ថិភាព
ហើយព្រះគុណនឹងនាំខ្ញុំទៅដល់ផ្ទះ។
សូមព្រះប្រទានពរ,
-នីក ហល