ទាញយកនូវជីវិត ដោយពន្លឺដ៏អស្ចារ្យរបស់ព្រះ预览

ទាញយកនូវជីវិត ដោយពន្លឺដ៏អស្ចារ្យរបស់ព្រះ

5天中的第1天

ចូរទាញយកនូវជីវិត ដោយពន្លឺដ៏អស្ចារ្យរបស់ព្រះ

មានសត្វអណ្តើកសមុទ្រជាច្រើនប្រភេទ ដែលកំពុងតែរងគ្រោះថ្នាក់។ គ្រោះនោះមិនមែនដោយសារតែ មំសាសី (មេរោគ) មនុស្ស ឬការបំពុលទេ ប៉ុន្តែដោយសារតែពន្លឺសិប្បនិម្មិត ដែលមានកំនើនកើនឡើង នៅតាមបណ្តោយឆ្នេរសមុទ្រទាំងនោះ។

ព្រះបានបង្កើតអណ្តើកសមុទ្រមក ដោយឱ្យវាមានការចាប់កំណើតនៅពេល លោកខែពេញបរមី។ ហើយនៅពេលដែលអណ្តើកញាស់ចេញមក នោះពន្លឺចន្ទបាននាំពួកវាទៅរកទីជម្រកធម្មជាតិរបស់ពួកវា ដែលជាមហាសមុទ្រ នោះឯង។ ទីដៅនៃដំណើរជីវិតរបស់អណ្តើកសមុទ្រ នោះគឺស្ថិតនៅក្នុងទឹក។

ក្រុមអ្នកស្រាវជ្រាវបានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគេឃើញថា មានកូនអណ្តើកសមុទ្រតូចៗ បានងាប់នៅឯចុងផ្លូវ ពីចន្លោះ គន្លងផ្លូវ ពន្លឺចន្ទ និងពន្លឺភ្លើងសិប្បនិម្មិត នៃផ្ទះដែលសង់នៅតាមមាត់ឆ្នេរ រួមទាំង ពន្លឺភ្លើង និងតាមកន្លែងមានចរាចរណ៍ ផង។ ពន្លឺភ្លើងសិប្បនិម្មិតទាំងប៉ុន្មាន បាននាំផ្លូវអណ្តើកសមុទ្រទាំងប៉ុន្មាន ទៅរកឯសេចក្តីស្លាប់។

ការសិក្សាព្រះគម្ពីរថ្ងៃនេះនឹងនាំអ្នកទៅរកពន្លឺដ៏អស្ចារ្យរបស់ព្រះយេស៊ូ។ «ខ្ញុំជាពន្លឺនៃពិភពលោក… ជាពន្លឺដែលនាំទៅដល់ជីវិត» (យ៉ូហាន៨:១២)។ ការសិក្សានេះ ក៏នឹងនាំអ្នកទៅកាន់ព្រះបន្ទូលរបស់ទ្រង់ ដែលមានចែងថា - «ព្រះបន្ទូលនៃទ្រង់ គឺជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវដល់ទូលបង្គំផង» (ទំនុកដំកើង១១៩: ១០៥) ហើយព្រះបន្ទូលទាំងនោះ នឹងផ្តល់កម្លាំងឱ្យអ្នក បានក្លាយទៅជាពន្លឺរបស់ព្រះគ្រីស្ទ នៅក្នុងទីភពងងឹត - «អ្នកគឺជាពន្លឺនៃលោកីយ ... ហើយអ្នកត្រូវបញ្ចាំងពន្លឺឱ្យមនុស្សទាំងអស់ បានមើលឃើញ» (ម៉ាថាយ ៥:១៤) ។

ជារៀងរាល់ថ្ងៃ នៅពេលអ្នកអានគម្រោងនេះ សូមសញ្ជឹងគិត និងអនុវត្តព្រះបន្ទូលរបស់ព្រះអង្គ ទៅក្នុងជីវិតរបស់អ្នក នោះអ្នកនឹងអាចឃើញនូវពន្លឺសិប្បនិម្មិតរបស់មារសត្រូវ ហើយអាចបន្តដំណើរទៅមុខ នៅលើផ្លូវនៃពន្លឺរបស់ព្រះគ្រីស្ទ ហើយអ្នកនឹងអាចភ្លឺចែងចាំងសម្រាប់ព្រះគ្រីស្ទ នៅក្នុងក្រុមគ្រួសារ និងសហគមន៍របស់អ្នក។ សូមជីកឱ្យជ្រៅទៅក្នុងការសិក្សានៃពន្លឺទាំងបួន ដែលផ្តោតទៅលើ ជីវិត ទំនាក់ទំនង អព្ភូតហេតុដ៏អស្ចារ្យ និងសាររបស់ព្រះយេស៊ូ។

ជារៀងរាល់ថ្ងៃ៖ ចូរអានអត្ថបទគម្ពីរ រួចអធិស្ឋានសម្រាប់ការយល់ដឹង និងឆ្លើយតបចំពោះសំណួរ

ផ្អែកទៅលើអត្ថបទគម្ពីរនេះ តើអ្នកនឹងពិពណ៌នាយ៉ាងដូចម្តេចអំពីព្រះយេស៊ូវ? 

តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវ តាមរយៈអ្វីដែលព្រះអង្គមានបន្ទូល និងសម្ដែងបង្ហាញ?


读经计划介绍

ទាញយកនូវជីវិត ដោយពន្លឺដ៏អស្ចារ្យរបស់ព្រះ

ជារៀងរាល់ថ្ងៃ នៅពេលអ្នកអានគម្រោងនេះ សូមអ្នកសញ្ជឹងគិត និងអនុវត្តព្រះបន្ទូលរបស់ព្រះអង្គទៅក្នុងជីវិតរបស់អ្នក នោះអ្នកនឹងអាចឃើញពី ពន្លឺសិប្បនិម្មិតរបស់មារសត្រូវ (អារក្ស) ហើយអ្នកអាចបន្តដំណើរទៅមុខ នៅលើផ្លូវនៃពន្លឺរបស់ព្រះគ្រីស្ទ ហើយអ្នកនឹងបានភ្លឺចែងចាំង សម្រាប់ព្រះគ្រីស្ទ នៅក្នុងក្រុមគ្រួសារ និងសហគមន៍របស់អ្នក។ សូមជីកឱ្យជ្រៅទៅក្នុងការសិក្សានៃពន្លឺទាំងបួន ដែលផ្តោតទៅលើ ជីវិត ទំនាក់ទំនង អព្ភូតហេតុដ៏អស្ចារ្យ និងសាររបស់ព្រះយេស៊ូ។

More