ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក预览

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

6天中的第6天

“ការគិតពិចារណាចុងក្រោយ”

ប្រសិនបើអ្នកមិនទាន់បានទទួលព្រះយេស៊ូគ្រិស្តចូលទៅក្នុងជីវិតរបស់អ្នកទេនោះ   ឬក៏ប្រសិនបើអ្នកធ្លាប់បានទទួលព្រះអង្គ ប៉ុន្តែអ្នកមិនបានរស់នៅសម្រាប់ព្រះអង្គ។   ថ្ងៃនេះអ្នកអាចធ្វើការប្តេជ្ញាចិត្តជាថ្មីសម្រាប់ព្រះអង្គ ដោយនិយាយពាក្យអធិស្ឋានសាមញ្ញនេះ   ចេញពីដួងចិត្តស្មោះត្រង់របស់

អ្នក។ សេចក្តីអធិស្ឋាននោះមានលក្ខណ:បែបនេះ

ព្រះយេស៊ូ កូនដឹងថាកូនជាមនុស្សមានបាប   និងមានតែព្រះអង្គម្នាក់គត់ដែលអាចជួយកូនឲ្យរួចពីទ័ណ្ឌកម្មនៃអំពើបាប។   កូនសូមយាងព្រះអង្គចូលមកគង់ក្នុងជីវិតរបស់កូន   និងសម្អាតកូនពីគ្រប់ទាំងអំពើបាបទាំងអស់របស់កូន។ សូមជួយកូនឲ្យរស់នៅសម្រាប់ព្រះអង្គ   គ្រប់ទាំងផ្នែកទាំងអស់នៃជីវិតរបស់កូន​ ជារៀងរាល់ថ្ងៃ និងអស់មួយជីវិតរបស់កូន។   សូមអរគុណព្រះអង្គដែលបានយាងចូលមកក្នុងជីវិតរបស់កូន និងដោះកូនឲ្យមានសេរីភាព។ 

ប្រសិនបើអ្នកបានអធិស្ឋាន នូវសេចក្តីអធិស្ឋាននេះដោយស្មោះត្រង់   ជឿព្រះយេស៊ូថាព្រះអង្គនឹងធ្វើអ្វីៗដែលព្រះអង្គមានបន្ទូល គឺអ្នកទទួលបានសេចក្តីសង្គ្រោះហើយ   និងផ្លាស់ប្តូរទិសដៅនៃជោគវាសនារបស់អ្នកទៅរស់នៅជាមួយព្រះអង្គជារៀងរហូត។   សូមចូលរួមអបអរសារទរ

ប្រសិនបើអ្នកបានសម្រេចចិត្តដើរតាមព្រះយេស៊ូគ្រិស្ត   យើងចង់ឮពីអ្នកថែមទៀត និងផ្តល់ឲ្យអ្នកជាមួយនឹងមេរៀនព្រះគម្ពីរបន្ថែមទៀតតាមរយ:កម្មវិធី   (YouVersion’s The Bible App)   ដើម្បីជួយនៅក្នុងដំណើរជីវិតថ្មីរបស់អ្នក ។ សូមជ្រើសរើសបណ្តាញភ្ជាប់នៅខាងក្រោម:

 ខ្ញុំបានសម្រេចចិត្តដើរតាមព្រះគ្រិស្ត  

读经计划介绍

ការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ជីវិតរបស់អ្នក

ការសម្រេចចិត្តភាគច្រើននៅក្នុងជីវិតគឺជារឿងអ្វីមួយដែលសំខាន់។ តែទោះជាយ៉ាងណា គឺមានតែរឿងមួយប៉ុណ្ណោះដែលសំខាន់ជាងគេបំផុត។ ប្រសិនបើអ្នកមើលការណែនាំដែលសាមញ្ញដើម្បីឲ្យយល់កាន់តែស៊ីជម្រៅនៃការសម្រេចចិត្តដែលពិសេសនេះ - សេចក្តីសង្រ្គោះគឺជាអំណោយដ៏ឥតគិតថ្លៃរបស់ព្រះ- គឺចាប់ផ្តើមនៅទីនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More