រស់នៅជីវិតពេញដោយគោលបំណង预览

រស់នៅជីវិតពេញដោយគោលបំណង

7天中的第6天

“បម្រើអ្នកដទៃ”

និយមន័យនៃពាក្យបម្រើ ជាធម្មតាសំដៅទៅលើការដែលអាចឆ្លើយតបទៅកាន់សេចក្តីត្រូវការរបស់អ្នកណាម្នាក់។   តម្រូវការនៃការឆ្លើយតបនោះអាចជា ពេលេវលារបស់យើង អំណោយទាន ធនធាន   និងការខិតខំប្រឹងប្រែង។ ប៉ុន្តែការបម្រើដែលចេញពីសេចក្តីស្រលាញ់ចំពោះព្រះជាម្ចាស់   និងអ្នកដទៃ អាចជាចំនុចមួយដែលមានអំណរជាងគេបំផុតក្នុងជីវិត និងបទពិសោធន៍នៃការទទួលរង្វាន់។   

ការឆ្លើយតបទៅកាន់សេចក្តីត្រូវការរបស់អ្នកដទៃអាចមានច្រើនទម្រង់   និងអាចផ្តោតទៅលើសេចក្តីត្រូវការរបស់គ្រិស្តបរិស័ទ និងអ្នកមិនជឿបានដូចគ្នា។   ជានិច្ចជាកាលឱកាសនៃការបម្រើគឺមាននៅក្នុងក្រុមជំនុំ ជាបុគ្គលក៏បាន   ឬជាផ្នែកមួយនៃក្រុម។ អ្នកពិតជាមានអ្វីមួយដែលមានតម្លៃពិសេសនៅក្នុងការផ្តល់អោយ។ 

ពេលខ្លះឱកាសនោះអាចជាការដែលមានទំនាក់ទំនងមួយទល់មួយជាមួយនឹងមនុស្សផងដែរ   ឬក៏គ្រាន់តែសង្កេតទៅលើសេចក្តីត្រូវការរបស់អ្នកណាម្នាក់ និងឆ្លើយតបជាមួយនឹងជំនួយដែលពួកគេមិនបានសូម។   

គ្រប់ទាំងការឆ្លើយតបដែលអ្នកផ្តល់ឲ្យ មិនថាពេលវេលា ធនធាន អំណោយទាន   ឬក៏គ្រាន់តែពាក្យលើកទឹកចិត្ត គឺជាសកម្មភាពនៃការបម្រើ។   ប៉ុន្តែព្រះជាម្ចាស់ក៏ជ្រាបផងដែរអំពីដែនកំណត់នៃសមត្ថភាពដែលយើងអាចផ្តល់ឲ្យពួកគេ   ដូច្នេះការរំពឹងទុករបស់ព្រះអង្គ គឺឲ្យយើងបង្ហាញការទទួលខុសត្រូវ   និងធ្វើជាអ្នកទទួលរ៉ាប់រងល្អ នៅពេលដែលយើងធ្វើការប្តេជ្ញាចិត្ត។ 

គោលបំណងរបស់ព្រះជាម្ចាស់ គឺព្រះអង្គចង់ឲ្យយើងផ្តល់ឲ្យដោយមានចិត្តអំណរ   នៅពេលដែលមានការពិបាកសម្រាប់យើងពេលខ្លះក្នុងការនិយាយថាទេ។   សេចក្តីពិតគឺថាពេលដែលយើងធ្វើហួសពីសមត្ថភាពដែលអាចធ្វើបាន   ទីបញ្ចប់ការនោះនឹងលួចយកភាពរីករាយ   និងអំណរដែលព្រះជាម្ចាស់ចង់ឲ្យយើងទទួលនៅពេលដែលយើងបម្រើ។ 

读经计划介绍

រស់នៅជីវិតពេញដោយគោលបំណង

ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More