ការអត់ធ្មត់
កំហឹង
កំហឹងកើតមានឡើងទៅលើភាពល្អបំផុតរបស់យើង! ការឆ្លើយតបរបស់យើងទៅនឹងកំហឹងគឺស្ថិតនៅលើការទុកចិត្តលើព្រះជាម្ចាស់ ហើយនឹងអាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចាត់ទុក គំរោងអានព្រះគម្ពីរមួយនេះ ជាការទុកចិត្តដែលនៅក្បែរលោកអ្នកលើប្រធានបទកំហឹង។ ខគម្ពីរខាងក្រោមនេះនឹងជាជំនួយដល់លោកអ្នកក្នុងការឆ្លើយតបទៅនឹងកំហឹង យ៉ាងត្រឹមត្រូវ។ សូមអោយជីវិតរបស់លោកអ្នកបានផ្លាស់ប្ដូរដោយចងចាំនូវបទព្រះគម្ពីរ! សំរាប់ប្រព័ន្ធជាក់លាក់ក្នុងការចងចាំនូវព្រះគម្ពីរ សូមចូលមកកាន់ៈ www.MemLok.com
អានកណ្ឌគម្ពីរក្នុងសញ្ញាថ្មីទាំងមូល
គម្រោងអាននេះ នឹងអនុញ្ញាតឱ្យអ្នកអាចអាន កណ្ឌគម្ពីរក្នុងសញ្ញាថ្មី ទាំងមូល ក្នុងរយៈពេល មួយឆ្នាំ។
ចូរកុំចុះចាញ់ឡើយ
តើអ្នកមានធ្លាប់ហត់នឿយជាខ្លាំង ឬត្រូវជីវិតវាយដំរហូតដល់លែងហ៊ានធ្វើអ្វីផ្សេងក្រៅពីលើកកន្សែងស ដើម្បីចង់តែប្រកាសថាអ្នកចុះចាញ់ ដែរឬទេ? ព្រះគម្ពីរមានពេញដោយព្រះបន្ទូលលើកទឹកចិត្ត ដើម្បីឱ្យអ្នកអាចបន្តមានការអំណត់ខ្ជាប់ខ្ជួន និងបន្តដំណើរទៅមុខទៀតបាន! គម្រោងអានរយៈពេល ៧ ថ្ងៃនេះ នឹងនាំនូវភាពស្រស់ស្រាយមកដល់អ្នកសម្រាប់ផ្លូវដំណើរជីវិតតទៅខាងមុខ។
អត្តចរិត
ការរក្សាអត្តចរិតអោយបានត្រឹមត្រូវគ្រប់ពេលវេលា មិនមែនងាយស្រួលឡើយ។ គំរោងការណ៍អានរយៈពេលប្រាំពីរថ្ងៃ តាមរយៈអត្ថបទខ្លីៗនេះ នឹងជួយអោយលោកអ្នកស្វែងយល់អំពីគោលគំនិតដើមរបស់ព្រះគម្ពីរ។ ចូរអានអត្ថបទខ្លីៗទាំងនេះ រួចសំឡឹងមើលជីវិតផ្ទាល់លោកអ្នកដោយចិត្តស្មោះសរ និង អនុញ្ញាតិអោយព្រះជាម្ចាស់និយាយមកកាន់ស្ថានភាពរបស់លោកអ្នក។
អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះ
មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រះអង្គនឹងមានបន្ទូលណែនាំផ្លូវ មកកាន់ជីវិតរបស់យើង ប៉ុន្តែអ្វីដែលយើងទទួលបាន គឺវាមានតែក្ដីភ័យខ្លាច និងភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។ គម្រោនអានរយៈពេល ៧ ថ្ងៃនេះ នឹងនិយាយទៅកាន់ដួងចិត្តរបស់អ្នក អំពីរបៀបដែលអ្នកអាចកម្រើកបំណងហឫទ័យនៃព្រះ នៅពេលដែលព្រះ មើលទៅហាក់បីដូចជានៅស្ងប់ស្ងៀមពេក។