បំណែកព្រះគម្ពីរ
សុភាសិត
គំរោងនេះនឹងជួយអ្នកអោយអានព្រះគម្ពីរសុភាសិតមួយជំពូកក្នុងមួយថ្ងៃ។ សុភាសិត ពេញទៅដោយប្រាជ្ញាដែលបានជួយដល់មនុស្សពីជំនាន់មួយទៅជំនាន់មួយទៀត ហើយនឹងជួយដឹកនាំអ្នកតាមផ្លូវសុចរិត។
តោះអានព្រះគម្ពីរជាមួយគ្នា (មករា)
ផ្នែកទី១ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី១ ស្ដីពីក័ណ្ឌគម្ពីរ លូកា កិច្ចការ ដានីយ៉ែល និងកំណើតពិភពលោក
សេចក្ដីក្លាហាន
ចូររៀនអំពីអ្វីដែលព្រះគម្ពីរបានចែងអំពី សេចក្ដីក្លាហាន និង ការមានទំនុកចិត្តលើខ្លួនឯង។ គំរោងការណ៍អានអំពី "សេចក្ដីក្លាហាន" លើកទឹកចិត្តអ្នកជឿរ និង រំលឹកពួកគេ ថាតើពួកគេជានរណានៅក្នុងព្រះគ្រីស្ទ និង ក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។ នៅពេលដែលយើងទទួលយកការសង្រ្គោះរបស់ព្រះគ្រីស្ទ យើងមានសេរីភាពក្នុងការចូលទៅរកទ្រង់ដោយផ្ទាល់។ សូមអានម្ដងទៀត និង យល់ដឹងជាថ្មីអំពីការធានាទីកន្លែងរបស់លោកអ្នកនៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់។
ទំនុកតម្កើង & សុភាសិត
សៀវភៅទំនុកតម្កើង & សុភាសិត ត្រូវបានរៀបចំឡើងសំរាប់អ្នកប្រើ YouVersion.com នឹងជួយលោកអ្នកអានសៀវភៅ ទំនុកតម្កើង ពីរដង និងសុភាសិត 12 ដង។ គំរោងនេះប្រើសំរាប់ការអានពេញមួយឆ្នាំ។
តោះអានព្រះគម្ពីរជាមួយគ្នា (កញ្ញា)
ផ្នែកទី៩ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៩ ស្ដីពីក័ណ្ឌគម្ពីរ នេហេមី នាងអេសធើ ធីម៉ូថេទី១និងទី២ យ៉ូអែល អេម៉ុស អូបាឌី ណាហ៊ុម ហាបាគុក សេផានី ទីតុស ភីលីម៉ូន យ៉ាកុប ហាកាយ សាការី និងម៉ាឡាគី
វិវរណៈ
គំរោងដ៏សាមញ្ញនេះនឹងជួយលោកអ្នកក្នុងការមើលក័ណ្ឌគម្ពីរ វិវរណៈ ហើយវាជាការល្អសំរាប់ការសិក្សាព្រះគម្ពីរជាក្រុម ឬផ្ទាល់ខ្លួន។
ព្រះបន្ទូលនៃព្រះបានថ្លែង ភាគទី ៣
នេះគឺជាគម្រោងអានទីបី ដែលមានរយៈពេល ៣ ខែ ក្នុងចំណោមគម្រោងអានទាំង ៤ ដែលគម្រោងអានទាំងនេះ នឹងនាំឱ្យអ្នកឆ្លងកាត់គម្ពីរសញ្ញាថ្មីទាំងមូល ហើយបន្ទាប់មក អាចអាននូវព្រឹត្ដិការណ៍សំខាន់ៗ តាមលំដាប់លំដោយ ដែលមាននៅក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ នៅក្នុងរយៈពេលមួយឆ្នាំ អ្នកនឹងទទួលបាននូវទិដ្ឋភាពនៃរឿងទាំងមូលរបស់អត្ថបទគម្ពីរ ក្នុងចំនួនពេលមួយល្មមសមរម្យជាប្រចាំថ្ងៃ។ ទំនុកតម្កើងជំពូកទី ១ សន្យាថា អស់អ្នកណា ដែលស្ដាប់ព្រះបន្ទូល តាមរយៈអត្ថបទគម្ពីរ នោះនឹងបានរីកចម្រើនឡើង ហើយក៏នឹងអាចបង្កើតបានជាផលផ្លែ ដូចជាដើមឈើដ៏ល្អ ទៅតាមរដូវកាលនៃជីវិតផង។
តាមលំដាប់រឿងក្នុងគម្ពីរសញ្ញាថ្មី
តើអ្នកធ្លាប់ឆ្ងល់ថាលំដាប់ដំណើររឿងចែងនៅក្នុងសញ្ញាថ្មី នោះមានលក្ខណៈបែបណាដែរឬទេ? ឬក៏ឆ្ងល់ពីរបៀបដែលកណ្ឌគម្ពីរដំណឹងល្អ មានបរិយាយពីព្រឹត្តិការណ៍ស្រដៀងៗគ្នា តែប្រើភាសានិងទស្សនៈផ្សេងៗពីគ្នាដែរឬទេ? ប្រសិនបើអ្នកធ្លាប់ឆ្ងល់អញ្ចឹងមែន នោះគម្រោងអាននេះពិតជាសក្ដិសមសម្រាប់អ្នក។ វាពិតជាពិបាកណាស់ ក្នុងការដឹងពីលំដាប់នៃព្រឹត្តិការណ៍ដែលបានកើតមានឡើង ប៉ុន្តែ នេះគឺជាការប្រឹងព្យាយាមមួយ ហើយយើងសង្ឃឹមថាដំណើររឿងទាំងនេះ នឹងជួយផ្ដល់ពន្លឺទៅកាន់រឿងដ៏នៅអស់កល្បជានិច្ចរបស់អង្គព្រះយេស៊ូ(វ)គ្រីស្ទ។
សម្ពន្ធមេត្រីចាស់ - រឿងព្យាការី
គម្រោងអានដ៏សាមញ្ញនេះ នឹងដឹកនាំរូបអ្នកឱ្យឆ្លងកាត់ ដំណើររឿងព្យាការីមួយចំនួន ក្នុងសម្ពន្ធមេត្រីចាស់។ ដោយគ្រាន់តែអ្នកអាចអានពីជំពូកព្រះគម្ពីរខ្លះៗជារៀងរាល់ថ្ងៃ។ គម្រោងអាននេះ ពិតជាល្អ សម្រាប់ការអានផ្ទាល់ខ្លួន ឬសម្រាប់ការសិក្សាជាក្រុម។