ម៉ាថាយ 4

4
ព្រះយេស៊ូវត្រូវបានល្បួង
1បន្ទាប់មក ព្រះយេស៊ូវ​ត្រូវ​ព្រះវិញ្ញាណ​នាំ​ទៅ​ទីរហោស្ថាន ដើម្បីឲ្យ​មារ​ល្បួង​។ 2ក្រោយពី​តមអាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន​។ 3មេល្បួង​ក៏​ចូលមកជិត ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​បង្គាប់​ដុំថ្ម​ទាំងនេះ​ឲ្យ​ក្លាយជា​នំប៉័ង​មើល៍​!”។
4ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មាន​សរសេរ​ទុកមក​ថា​:
‘មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ
គឺ​ដោយ​គ្រប់ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ​វិញ’ # 4:4 《ទុតិយកថា》 8:3។ ”។
5បន្ទាប់មក មារ​ក៏​យក​ព្រះអង្គ​ទៅ​ក្រុង​ដ៏វិសុទ្ធ ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ 6រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ខាងក្រោម​ទៅ​! ដ្បិត​មាន​សរសេរ​ទុកមក​ថា​:
‘ព្រះអង្គ​នឹង​បង្គាប់​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​អំពី​អ្នក
ហើយ​ពួកគេ​នឹង​ទ្រ​អ្នក​ដោយ​ដៃ
ដើម្បីកុំឲ្យ​ជើង​របស់អ្នក​ទង្គិច​នឹង​ថ្ម’ # 4:6 《ទំនុកតម្កើង》 91:11-12។ ”។
7ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា​៖“មាន​សរសេរ​ទុកមក​ទៀត​ថា​:‘កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’#4:7 《ទុតិយកថា》 6:16។”។
8បន្ទាប់មកទៀត មារ​ក៏​យក​ព្រះយេស៊ូវ​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក និង​សិរីរុងរឿង​របស់​អាណាចក្រទាំងនោះ​ដល់​ព្រះអង្គ 9រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្វីៗ​ទាំងអស់នេះ​ដល់​អ្នក”។
10ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា៖“សាតាំង ថយចេញ​ទៅ#4:10 ចេញ​ទៅ―ឯកសារបុរាណខ្លះថា “ថយទៅក្រោយខ្ញុំទៅ”។! ដ្បិត​មាន​សរសេរ​ទុកមក​ថា​:
‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក
ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ # 4:10 《ទុតិយកថា》 6:13។ ”។
11ពេលនោះ មារ​ក៏​ចាកចេញ​ពី​ព្រះយេស៊ូវ ហើយ​មើល៍! បណ្ដា​ទូតសួគ៌​បាន​ចូលមកជិត បម្រើ​ព្រះអង្គ។
ព័ន្ធកិច្ចនៅកាលីឡេ
12នៅពេល​ឮ​ថា យ៉ូហាន​ត្រូវគេ​ចាប់ខ្លួន ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ទៅ​កាលីឡេ​។ 13បន្ទាប់មក ព្រះអង្គ​យាង​ចាកចេញ​ពី​ណាសារ៉ែត ទៅ​គង់នៅ​កាពើណិម​ដែល​ជាទីក្រុងនៅ​មាត់បឹង ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី​។ 14នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា:
15 “ដែនដី​សាប់យូឡូន និង​ដែនដី​ណែបថាលី
ផ្លូវ​ទៅកាន់​បឹង ខាងនាយ​ទន្លេយ័រដាន់
គឺ​កាលីឡេ​របស់​សាសន៍ដទៃ​——
16 ប្រជាជន​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត
បាន​ឃើញ​ពន្លឺ​មួយ​ដ៏អស្ចារ្យ​;
ចំពោះ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​ដែនដី​នៃ​សេចក្ដីស្លាប់ និង​ស្រមោល​នៃ​សេចក្ដីស្លាប់
មាន​ពន្លឺ​មួយ​រះឡើង​ដល់​ពួកគេ” # 4:15-16 《អេសាយ》 9:1-2។
17តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ប្រកាស​ថា៖“ចូរ​កែប្រែចិត្ត ដ្បិត​អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ”។
សិស្សដំបូង
18នៅពេល​កំពុង​យាង​តាម​មាត់បឹង​កាលីឡេ ព្រះយេស៊ូវ​ទត​ឃើញ​បងប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន​ដែល​ហៅថា​ពេត្រុស និង​អនទ្រេ​ប្អូនប្រុស#4:18 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។​របស់​គាត់ កំពុង​បង់​សំណាញ់​ក្នុង​បឹង ដ្បិត​ពួកគេ​ជា​អ្នកនេសាទ​។ 19ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មក​តាម​ខ្ញុំ​! ខ្ញុំ​នឹង​ធ្វើឲ្យ​ពួកអ្នក​ទៅជា​អ្នកនេសាទ​មនុស្ស”។ 20ពួកគេ​ក៏​ទុក​សំណាញ់​ចោល ហើយ​ទៅតាម​ព្រះអង្គភ្លាម​។
21ព្រះអង្គ​យាង​ពីទីនោះ​ទៅមុខទៀត ក៏​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​គាត់ កំពុង​ជួស​អួន​នៅក្នុង​ទូក​ជាមួយ​សេបេដេ​ជា​ឪពុក​។ ព្រះអង្គ​ទ្រង់​ហៅ​អ្នកទាំងពីរនោះ 22ពួកគេ​ក៏​ចាកចោល​ទូក និង​ឪពុក​របស់​ពួកគេ​ភ្លាម ហើយ​ទៅតាម​ព្រះអង្គ​។
បង្រៀន ប្រកាសដំណឹងល្អ និងប្រោសឲ្យជា
23ព្រះយេស៊ូវ​យាងចុះឡើង​ក្នុង​កាលីឡេ​ទាំងមូល ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ក្នុងចំណោម​ប្រជាជន​ឲ្យជា​ផង​។ 24ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។ 25មាន​ហ្វូងមនុស្ស​ជាច្រើន​ពី​កាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និង​ខាងនាយ​ទន្លេយ័រដាន់ មកតាម​ព្រះអង្គ​៕

高亮显示

分享

复制

None

想要在所有设备上保存你的高亮显示吗? 注册或登录

YouVersion 使用 cookie 来个性化你的体验。使用我们的网站,即表示你同意我们根据我们的隐私政策来使用 cookie。