ដោយសារជំនឿ អ៊ីព្រហ៊ីមស្ដាប់បង្គាប់អុលឡោះដែលបានត្រាស់ហៅគាត់ ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលគាត់នឹងទទួលទុកជាមត៌ក។ គាត់ចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។ ដោយសារជំនឿ គាត់ បានមករស់នៅជាអាណិកជន ក្នុងស្រុកដែលអុលឡោះបានសន្យាថា នឹងប្រទានឲ្យ គឺគាត់បានបោះជំរំនៅជាមួយណាពីអ៊ីសាហាក់ និងណាពីយ៉ាកកូប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយគាត់ តាមបន្ទូលសន្យានៃអុលឡោះដដែល។