ហេប្រឺ 11:24-27
ហេប្រឺ 11:24-27 អគត
ដោយសារជំនឿ លុះដល់ម៉ូសាធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថា ជាកូនរបស់បុត្រីស្តេចហ្វៀរ៉អ៊ូនទេ។ គាត់សុខចិត្ដស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់អុលឡោះ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត។ គាត់យល់ឃើញថា គាត់រងការប្រមាថមើលងាយដូចអាល់ម៉ាហ្សៀស ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅស្រុកអេស៊ីប ដ្បិតគាត់ជាប់ចិត្ដនឹងរង្វាន់ដែលនៅខាងមុខ។ ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតគាត់កាន់ចិត្ដរឹងប៉ឹងហាក់បីដូចជាឃើញអុលឡោះ ដែលមនុស្សពុំអាចមើលឃើញ។