សេរី‌ភាព 34

34
បន្ទះ​ថ្ម​ថ្មី
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។ 2ចូរ​ត្រៀម​ខ្លួន​តាំង​ពី​ព្រលឹម ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ រួច​រង់​ចាំ​យើង​នៅ​លើ​កំពូល​ភ្នំ។ 3មិន​ត្រូវ​ឲ្យ​នរណា​ឡើង​មក​ជា​មួយ​អ្នក មិន​ត្រូវ​ឲ្យ​មាន​នរណា​នៅ​លើ​ភ្នំ​នេះ ហើយ​សូម្បី​តែ​ចៀម ឬ​គោ​ក៏​មិន​ត្រូវ​ឲ្យ​មក​ស៊ី​ស្មៅ​នៅ​តាម​ជើង​ភ្នំ​ដែរ»។ 4ម៉ូសា​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ គាត់​ក្រោក​ពី​ព្រលឹម​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។
5 អុលឡោះ‌តាអាឡា​បាន​ចុះ​មក​ក្នុង​ពពក ហើយ​នៅ​ទី​នោះ ក្បែរ​ម៉ូសា ទាំង​ប្រកាស​ឈ្មោះអុលឡោះ‌តាអាឡា6បន្ទាប់​មក អុលឡោះ‌តាអាឡា​បាន​ឆ្លង​កាត់​ពី​មុខ​ម៉ូសា ទាំង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ និង​ប្រណី​សន្តោស ទ្រង់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ស្ម័គ្រ​ជា​និច្ច។ 7អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ទ្រង់​តែង​តែ​អត់​ទោស ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ទ្រង់​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ដែល​ធ្វើ​ខុស ទ្រង់​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។
8ម៉ូសា​ប្រញាប់‌ប្រញាល់​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា9គាត់​ជម្រាប​ថា៖ «អុលឡោះ​ជាអម្ចាស់​អើយ! ប្រសិន​បើ​ទ្រង់​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​ទ្រង់​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង។ ប្រជា‌ជន​ទាំង​នេះ​ជា​មនុស្ស​រឹង​រូស ប៉ុន្តែ ទ្រង់​អត់​ទោស​ចំពោះ​កំហុស និង​អំពើ​បាប​ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ហើយ​ទ្រង់​ទទួល​យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់»។
អុលឡោះ‌តាអាឡា ចង​សម្ពន្ធ‌មេត្រី ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​សា​ជា​ថ្មី
10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​ការ​អស្ចារ្យ ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឃើញ ជា​ការ​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​មក នៅ​លើ​ផែនដី និង​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នា​នា។ ប្រជា‌ជន​នៅ​ជា​មួយ​អ្នក នឹង​ឃើញ​ស្នា​ដៃ​ដ៏​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ តាម​រយៈ​អ្នក។
11ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្តី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ យើង​នឹង​បណ្តេញ​ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។ 12ចូរ​ប្រយ័ត្ន​មិន​ត្រូវ​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់​ក្នុង​ចំណោម​អ្នក។ 13ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​អាសនៈ​របស់​ពួក​គេ បំបាក់​បង្គោល​របស់​ពួក​គេ ព្រម​ទាំង​ផ្តួល​រំលំ​បង្គោល​សក្ការៈ​របស់​ពួក​គេ​ទៀត​ផង។ 14មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​អ្វី​ទៀត​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អី្វ​ផ្សេង​ជា​ដាច់​ខាត។ 15កុំ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ប្រជា‌ជន​នៅ​ស្រុក​នោះ ក្រែង​លោ​ពេល​ណា​គេ​ធ្វើ​បុណ្យ​ដល់​ព្រះ​របស់​គេ គេ​នឹង​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម​បរិភោគ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ក្បត់​ចិត្ត​យើង។ 16ម៉្យាង​ទៀត បើ​កូន​ប្រុស​របស់​អ្នក​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​គេ ពេល​កូន​ស្រី​របស់​គេ​ថ្វាយ‌បង្គំ​ព្រះ​របស់​ខ្លួន នោះ​នាង​ក៏​នាំ​កូន​ប្រុស​របស់​អ្នក ឲ្យ​ក្បត់​ចិត្ត​យើង​ដែរ។
17មិន​ត្រូវ​យក​លោហ‌ធាតុ​មក​សិត​ធ្វើ​ជា​រូប​អី្វ​ឡើយ។
18ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ចំនួន​ប្រាំ​ពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​ចេត្រ​នោះ យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។
19កូន​ប្រុស​ច្បង​ទាំង​អស់​ជា​កម្ម‌សិទ្ធិ​របស់​យើង ហើយ​កូន​ឈ្មោល​ដំបូង​របស់​គោ និង​ចៀម​ពី​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​ជា​កម្ម‌សិទ្ធិ​របស់​យើង​ដែរ។ 20រីឯ​កូន​ដំបូង​របស់​សត្វ​លា អ្នក​ត្រូវ​យក​កូន​ចៀម​មក​លោះ បើ​អ្នក​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​អ្នក​ដែរ។ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។
21អ្នក​ត្រូវ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​ឈប់​សម្រាក ទោះ​បី​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក៏​ដោយ។
22អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ថ្ងៃ​ទី​ហាសិប នៅ​ពេល​ចាប់​ផ្តើម​ច្រូត​ស្រូវ ហើយ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ​ផល​នៅ​ចុង​ឆ្នាំ។
23ក្នុង​មួយ​ឆ្នាំ ក្នុង​ចំណោម​ប្រជា‌ជន ប្រុសៗ​ទាំង​អស់​ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ចំនួន​បី​ដង។ 24កាល​យើង​បណ្តេញ​ជាតិ​សាសន៍​នា​នា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក គ្មាន​នរណា​លោភ​លន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។
25មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ឲ្យ​ជា​មួយ​ឈាម​នៃ​គូរបាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​គូរបាន​នៃ​ពិធី​បុណ្យ​រំលង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។ 26ចូរ​នាំ​យក​ភោគ​ផល​ដំបូង​បង្អស់​នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ឲ្យ​ក្នុង​ដំណាក់​នៃអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។
27 អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​កត់​ត្រា​ពាក្យ​ទាំង​នេះ​ទុក ដ្បិត​ពាក្យ​ទាំង​នេះ​ជា​មូល​ដ្ធាន​នៃ​សម្ពន្ធ​មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក និង​ប្រជា‌ជន​អ៊ីស្រ‌អែល»។
28ម៉ូសា​ស្ថិត​នៅ​លើ​ភ្នំ​ជា​មួយអុលឡោះ‌តាអាឡា អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់ ដោយ​មិន​បរិភោគ​អ្វី​ឡើយ សូម្បី​តែ​ទឹក​ក៏​គាត់​មិន​បរិភោគ​ដែរ។ គាត់​ចារ​បន្ទូល​នៃ​សម្ពន្ធ​មេត្រី ដែល​ជា​បទ​បញ្ជា​ទាំង​ដប់​នៅ​លើ​បន្ទះ​ថ្ម។
ណាពី​ម៉ូសា​ចុះ​ពី​ភ្នំ​ស៊ីណៃ
29ម៉ូសា​ចុះ​ពី​ភ្នំ​ស៊ីណៃ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ​ដែល​ជា​សន្ធិ‌សញ្ញា។ ពេល​ចុះ​ពី​ភ្នំ គាត់​ពុំ​ដឹង​ថា ផ្ទៃ​មុខ​របស់​គាត់​បញ្ចេញ​រស្មី ព្រោះ​តែ​គាត់​បាន​សន្ទនា​ជា​មួយអុលឡោះ‌តាអាឡា​នោះ​ទេ។
30ហារូន និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ឃើញ​ផ្ទៃ​មុខ​របស់​ម៉ូសា​បញ្ចេញ​រស្មី​ដូច្នេះ ពួក​គេ​មិន​ហ៊ាន​ចូល​ទៅ​ជិត​គាត់​ឡើយ។
31ម៉ូសា​បាន​ហៅ​ពួក​គេ ហើយ​ហារូន និង​មេ​ដឹក​នាំ​សហគមន៍​ក៏​នាំ​គ្នា​ចូល​មក​ជិត​គាត់ រួច​គាត់​និយាយ​ជា​មួយ​ពួក​គេ។
32បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត​គាត់ ហើយ​គាត់​ក៏​ថ្លែង​ប្រាប់​ពួក​គេ​នូវ​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​គាត់​នៅ​លើ​ភ្នំ​ស៊ីណៃ។
33កាល​ម៉ូសា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ចប់​សព្វ​គ្រប់​ហើយ ក៏​យក​ស្បៃ​មក​បាំង​មុខ។ 34ពេល​ម៉ូសា​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា ដើម្បី​សន្ទនា​ជា​មួយ​ទ្រង់​គាត់​ដោះ​ស្បៃ​មុខ រហូត​ដល់​ចេញ​មក​វិញ។ ពេល​គាត់​ចេញ​មក​វិញ គាត់​ក៏​នាំ​បទ​បញ្ជា​ផ្សេងៗ ដែល​គាត់​បាន​ទទួល​យក​មក​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល។ 35ជន‌ជាតិ​អ៊ីស្រ‌អែល​ឃើញ​ផ្ទៃ​មុខ​របស់​ម៉ូសា​បញ្ចេញ​រស្មី គាត់​ក៏​យក​ស្បៃ​មក​បាំង​មុខ រហូត​ទាល់​តែ​ដល់​ពេល​ដែល​គាត់​ចូល​ទៅ​សន្ទនា​ជា​មួយអុលឡោះ‌តាអាឡា

Àwon tá yàn lọ́wọ́lọ́wọ́ báyìí:

សេរី‌ភាព 34: អគត

Ìsàmì-sí

Pín

Daako

None

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀