ពេលនោះ មានពពកមកគ្របបាំងលើជំរំជួបអុលឡោះតាអាឡា ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។ ម៉ូសាពុំអាចចូលទៅក្នុងជំរំជួបអុលឡោះតាអាឡាបានឡើយ ព្រោះមានពពកមកគ្របបាំងលើជំរំនោះ ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។