1
Luke 12:40
Khmer Christian Bible
KCB
ដូច្នេះចូរអ្នករាល់គ្នាប្រុងប្រៀបយ៉ាងដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា»។
సరిపోల్చండి
Luke 12:40 ని అన్వేషించండి
2
Luke 12:31
ប៉ុន្ដែចូរស្វែងរកនគររបស់ព្រះអង្គចុះ នោះព្រះជាម្ចាស់នឹងបំពេញសេចក្ដីត្រូវការទាំងឡាយរបស់អ្នករាល់គ្នា។
Luke 12:31 ని అన్వేషించండి
3
Luke 12:15
រួចព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរយកចិត្ដទុកដាក់ ហើយប្រុងប្រយ័ត្នចំពោះសេចក្ដីលោភលន់ទាំងអស់ ព្រោះជីវិតរបស់មនុស្សមិនស្ថិតលើការមានទ្រព្យសម្បត្ដិដ៏ហូរហៀររបស់ខ្លួនទេ»។
Luke 12:15 ని అన్వేషించండి
4
Luke 12:34
ដ្បិតទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្ដរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ។
Luke 12:34 ని అన్వేషించండి
5
Luke 12:25
ហើយក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយអាចបន្ថែមកំពស់របស់ខ្លួនបានមួយហត្ថដែរឬទេ?
Luke 12:25 ని అన్వేషించండి
6
Luke 12:22
បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតថាត្រូវបរិភោគអ្វី ឬរូបកាយត្រូវស្លៀកពាក់អ្វីឡើយ
Luke 12:22 ని అన్వేషించండి
7
Luke 12:7
ហើយសូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ ដូច្នេះចូរកុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសចាបទៅទៀត។
Luke 12:7 ని అన్వేషించండి
8
Luke 12:32
ចូរកុំខ្លាចអី ក្រុមដ៏តូចអើយ! ដ្បិតព្រះវរបិតារបស់អ្នករាល់គ្នាពេញចិត្ដប្រគល់នគរនោះឲ្យអ្នករាល់គ្នាហើយ។
Luke 12:32 ని అన్వేషించండి
9
Luke 12:24
ចូរពិចារណាពីសត្វក្អែក ពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្ដែព្រះជាម្ចាស់ចិញ្ចឹមពួកវា ឯអ្នករាល់គ្នាវិញ មានតម្លៃខ្លាំងណាស់លើសពួកវាទៅទៀត
Luke 12:24 ని అన్వేషించండి
10
Luke 12:29
ដូច្នេះចូរអ្នករាល់គ្នាកុំស្វែងរកតែអ្វីដែលបរិភោគបាន និងផឹកបាន ហើយចូរកុំខ្វល់ខ្វាយឲ្យសោះ
Luke 12:29 ని అన్వేషించండి
11
Luke 12:28
បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱមនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសខ្លាំងជាងនោះទេឬ?
Luke 12:28 ని అన్వేషించండి
12
Luke 12:2
គ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។
Luke 12:2 ని అన్వేషించండి