Logo Aplikacije Biblija
Dugme za pretraživanje

ទំនុកតម្កើង 150

150
ចូរសរសើរតម្កើងព្រះយេហូវ៉ា
1ហាលេលូយ៉ា​!
ចូរ​សរសើរតម្កើង​ព្រះ​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ
ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​លំហអាកាស​នៃ​ឫទ្ធានុភាព​របស់ព្រះអង្គ​!
2ចូរ​សរសើរតម្កើង​ព្រះអង្គ​ចំពោះ​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ
ចូរ​សរសើរតម្កើង​ព្រះអង្គ​ចំពោះ​អានុភាព​ដ៏បរិបូរ​របស់ព្រះអង្គ​!
3ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​សូរ​ស្នែង
ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ និង​ពិណហាប​!
4ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ការរាំសប្បាយ
ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​គ្រឿងតន្ត្រីមានខ្សែ និង​ខ្លុយ​!
5ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ការវាយ​ឆាប
ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​សំឡេង​ឆាប​យ៉ាងកងរំពង​!
6ចូរឲ្យ​អ្វីៗ​ទាំងអស់​ដែល​មាន​ខ្យល់ដង្ហើម​សរសើរតម្កើង​ព្រះយេហូវ៉ា​!
ហាលេលូយ៉ា​!​៕​៚

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi