Logo Aplikacije Biblija
Dugme za pretraživanje

ទំនុកតម្កើង 146

146
សរសើរតម្កើងសេចក្ដីពិតត្រង់របស់ព្រះ
1ហាលេលូយ៉ា​!
ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​!
2ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា
ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។
3កុំ​ទុកចិត្ត​លើ​អភិជន ឬ​ទុកចិត្ត​លើ​មនុស្សលោក
ដែល​គ្មាន​សេចក្ដីសង្គ្រោះ​ក្នុង​គេ​នោះ​ឡើយ​។
4គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ជា​ដី​វិញ​;
នៅ​ថ្ងៃ​នោះ ផែនការ​របស់គេ​ក៏​វិនាស​អស់​។
5មានពរ​ហើយ អ្នកដែល​ព្រះ​របស់​យ៉ាកុប​ជា​ជំនួយ​របស់ខ្លួន
អ្នកដែល​សេចក្ដីសង្ឃឹម​របស់គេ​នៅក្នុង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្លួន​!
6ព្រះដែល​បង្កើត​បណ្ដាមេឃ ផែនដី សមុទ្រ និង​របស់សព្វសារពើ​ដែល​នៅ​ទីនោះ
ព្រះអង្គ​ទ្រង់​រក្សា​សេចក្ដីពិតត្រង់​ជារៀងរហូត​។
7ព្រះអង្គ​ទ្រង់​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​មនុស្សដែល​ត្រូវបាន​សង្កត់សង្កិន
ហើយ​ប្រទាន​អាហារ​ដល់​មនុស្ស​អត់ឃ្លាន​;
ព្រះយេហូវ៉ា​ទ្រង់​ដោះ​អ្នកដែល​ជាប់គុក​ឲ្យរួច
8ព្រះយេហូវ៉ា​ទ្រង់​បើក​ភ្នែករបស់​មនុស្ស​ខ្វាក់ភ្នែក
ព្រះយេហូវ៉ា​ទ្រង់​លើក​អ្នកដែល​ត្រូវបាន​បង្អោនចុះ ឲ្យងើបឡើងវិញ
ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​មនុស្ស​សុចរិត
9ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​ជនអន្តោប្រវេសន៍
ហើយ​ទ្រទ្រង់​កូនកំព្រា និង​ស្ត្រីមេម៉ាយ
ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វៀច​។
10ព្រះយេហូវ៉ា​នឹង​គ្រងរាជ្យ​ជារៀងរហូត​!
ស៊ីយ៉ូន​អើយ ព្រះ​របស់នាង​គ្រងរាជ្យ​ពីជំនាន់មួយទៅជំនាន់មួយ​!
ហាលេលូយ៉ា​!​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi