Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 9

9
សម្ដីរបស់ប្រាជ្ញា និងសម្ដីរបស់សេចក្ដីល្ងង់
1ប្រាជ្ញា​បាន​សាងសង់​ផ្ទះ​របស់ខ្លួន
នាង​បាន​ដាប់​សសរ​ទាំង​ប្រាំពីរ​របស់ខ្លួន
2នាង​បាន​សម្លាប់​សត្វ
លាយ​ស្រាទំពាំងបាយជូរ
ក៏​រៀប​តុអាហារ​របស់ខ្លួន​ជាស្រេច​។
3នាង​បាន​ចាត់​ពួក​អ្នកបម្រើស្រី​របស់ខ្លួន​ឲ្យទៅ
ក៏​ស្រែកហៅ​ពី​កន្លែងខ្ពស់បំផុត​នៃ​ទីក្រុង ថា​៖
4“អ្នកណា​ជា​មនុស្សខ្វះចំណេះដឹង ចូរឲ្យ​អ្នកនោះ​បែរចូលមក​ទីនេះ​!”។
នាង​និយាយ​ទៅ​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​ថា​៖
5“មក៍! ហូប​នំប៉័ង​របស់ខ្ញុំ
ហើយ​ផឹក​ស្រាទំពាំងបាយជូរ​ដែល​ខ្ញុំ​បាន​លាយ​ចុះ​!
6ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ
ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។
7អ្នកដែល​ប្រៀនប្រដៅ​មនុស្សចំអកឡកឡឺយ គឺ​នាំមកនូវ​សេចក្ដីអាម៉ាស់​ដល់​ខ្លួនឯង​;
អ្នកដែល​ស្ដីបន្ទោស​មនុស្ស​អាក្រក់ គឺ​នាំមកនូវ​ការខូចខាត​ដល់​ខ្លួនឯង​។
8កុំ​ស្ដីបន្ទោស​មនុស្សចំអកឡកឡឺយ​ឡើយ ក្រែងលោ​គេ​ស្អប់​អ្នក​;
ចូរ​ស្ដីបន្ទោស​មនុស្ស​មានប្រាជ្ញា នោះ​គេ​នឹង​ស្រឡាញ់​អ្នក​។
9ចូរ​អប់រំ​មនុស្ស​មានប្រាជ្ញា នោះ​គេ​នឹង​មានប្រាជ្ញា​ថែមទៀត​;
ចូរ​បង្រៀន​មនុស្ស​សុចរិត នោះ​គេ​នឹង​កើន​សេចក្ដីអប់រំ​។
10ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា
ហើយ​ការស្គាល់​អង្គ​ដ៏វិសុទ្ធ#9:10 អង្គ​ដ៏វិសុទ្ធ―ឬ “វិសុទ្ធជន”។​ជា​ការយល់ដឹង
11ដ្បិត​ដោយសារតែ​ប្រាជ្ញា#9:11 ប្រាជ្ញា―ន័យត្រង់គឺ “ខ្ញុំ”។ ថ្ងៃ​របស់អ្នក​នឹង​កើនឡើង
ហើយ​ឆ្នាំនៃអាយុ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នក​។
12ប្រសិនបើ​អ្នក​មានប្រាជ្ញា នោះគឺ​មានប្រាជ្ញា​សម្រាប់​ខ្លួនឯង​;
ប្រសិនបើ​អ្នក​បាន​ចំអកឡកឡឺយ នោះ​អ្នក​នឹង​ត្រូវ​រង​តែម្នាក់ឯងប៉ុណ្ណោះ​។
13ស្ត្រី​ឆោតល្ងង់​តែងតែ​ឡូឡា ខ្វះចំណេះដឹង ហើយ​មិន​ដឹង​អ្វី​សោះ​។
14នាង​អង្គុយ​នៅ​មាត់ទ្វារ​ផ្ទះ​របស់ខ្លួន នៅលើ​កៅអី ត្រង់​កន្លែងខ្ពស់​នៃ​ទីក្រុង
15ដើម្បី​ស្រែកហៅ​អ្នកដែល​ដើរកាត់
គឺ​អ្នកដែល​ដើរត្រង់​តាម​ផ្លូវ​របស់ពួកគេ ថា​៖
16“អ្នកណា​ជា​មនុស្សខ្វះចំណេះដឹង ចូរឲ្យ​អ្នកនោះ​បែរចូលមក​ទីនេះ​!”។
នាង​និយាយ​ទៅ​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​ថា​៖
17“ទឹក​ដែល​លួចមក​ផ្អែម​ណាស់
ហើយ​នំប៉័ង​ដែលហូប#9:17 ហូប―ជាពាក្យជំនួយ។​ដោយ​លួចលាក់​ក៏​ឆ្ងាញ់​ដែរ​!”។
18ប៉ុន្តែ​អ្នកនោះ​មិន​ដឹង​ថា​ព្រលឹងមនុស្សស្លាប់​នៅ​ទីនោះ​ទេ
ក៏​មិន​ដឹង​ថា​អ្នកដែល​ត្រូវ​នាង​ហៅ នៅក្នុង​ទីជម្រៅ​នៃ​ស្ថានមនុស្សស្លាប់​ដែរ​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi