សុភាសិត 1:1-4
សុភាសិត 1:1-4 GKHB
សុភាសិតរបស់សាឡូម៉ូនដែលជាបុត្ររបស់ដាវីឌ និងជាស្ដេចនៃអ៊ីស្រាអែល: ដើម្បីឲ្យស្គាល់ប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅ ដើម្បីឲ្យយល់ច្បាស់នូវពាក្យនៃការយល់ដឹង ដើម្បីឲ្យទទួលការប្រៀនប្រដៅឲ្យចេះដឹងសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ និងដើម្បីផ្ដល់សេចក្ដីឆ្លាតវៃដល់មនុស្សខ្វះចំណេះដឹង ព្រមទាំងផ្ដល់ចំណេះដឹង និងសមត្ថភាពពិចារណាដល់យុវជនផងដែរ។

