ម៉ាកុស 4
4
ពាក្យឧបមាអំពីអ្នកសាបព្រោះ
1ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្រៀននៅមាត់បឹង#4:1 បឹង―ឬ “សមុទ្រ”; គឺ “បឹងកាលីឡេ”។ម្ដងទៀត។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូកនៅមាត់បឹង រីឯហ្វូងមនុស្សទាំងមូលក៏នៅលើគោកតាមមាត់បឹង។ 2ព្រះអង្គទ្រង់បង្រៀនអំពីសេចក្ដីជាច្រើនដល់ពួកគេ ដោយពាក្យឧបមា ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖ 3“ចូរស្ដាប់ចុះ មើល៍! មានអ្នកសាបព្រោះម្នាក់ចេញទៅសាបព្រោះ។ 4នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ហើយបក្សាបក្សី#4:4 ឯកសារបុរាណខ្លះបន្ថែម “នៅលើអាកាស”។ក៏មកស៊ីអស់។ 5គ្រាប់ពូជខ្លះទៀតធ្លាក់លើកន្លែងសម្បូរថ្ម ជាកន្លែងដែលមិនមានដីច្រើន វាក៏ដុះឡើងភ្លាម ដោយសារដីមិនជ្រៅ 6ប៉ុន្តែនៅពេលថ្ងៃរះឡើង វាក៏ស្លោក ហើយដោយសារគ្មានឫស វាក៏ក្រៀមស្វិតទៅ។ 7គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងគុម្ពបន្លា មែកបន្លាក៏លូតលាស់ ហើយរួបរឹតវា នោះវាមិនបង្កើតផលឡើយ។ 8រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ វាដុះឡើង ហើយលូតលាស់ រួចបង្កើតផល គឺមួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ”។ 9បន្ទាប់មក ព្រះអង្គមានបន្ទូលថា៖“អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”។
ហេតុដែលព្រះយេស៊ូវទ្រង់ប្រើពាក្យឧបមា
10ពេលព្រះយេស៊ូវគង់នៅតែព្រះអង្គឯង ពួកអ្នកដែលនៅជុំវិញព្រះអង្គ ព្រមទាំងសាវ័ក#4:10 សាវ័ក―ជាពាក្យជំនួយ។ទាំងដប់ពីរនាក់ ក៏ទូលសួរព្រះអង្គអំពីពាក្យឧបមាទាំងនេះ។ 11ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានមកអ្នករាល់គ្នាហើយ#4:11 ប្រទានមកអ្នករាល់គ្នាហើយ―ឯកសារបុរាណខ្លះថា “ប្រទានឲ្យអ្នករាល់គ្នាយល់ហើយ”។រីឯអ្នកដទៃ រឿងទាំងអស់មកជាពាក្យឧបមាវិញ។ 12នេះគឺដើម្បីឲ្យ:
‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក
ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់
ក្រែងលោពួកគេបែរមកវិញ
ហើយត្រូវបានលើកលែងទោស # 4:12 ឯកសារបុរាណខ្លះបន្ថែម “បាប”។ ’ # 4:12 《អេសាយ》 6:9-10។ ”។
ការបកស្រាយពាក្យឧបមាអំពីអ្នកសាបព្រោះ
13ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនយល់ពាក្យឧបមានេះទេឬ? បើដូច្នេះ តើអ្នករាល់គ្នានឹងយល់ពាក្យឧបមាទាំងអស់យ៉ាងដូចម្ដេច? 14អ្នកសាបព្រោះ គឺសាបព្រោះព្រះបន្ទូល។ 15គ្រាប់ពូជដែលនៅក្បែរផ្លូវ ជាកន្លែងដែលព្រះបន្ទូលត្រូវបានសាបព្រោះ គឺមនុស្សបែបនេះ: នៅពេលពួកគេឮហើយ សាតាំងក៏មកឆក់យកព្រះបន្ទូលដែលត្រូវបានសាបព្រោះនៅក្នុងចិត្តពួកគេ#4:15 នៅក្នុងចិត្តពួកគេ―ឯកសារបុរាណខ្លះថា “នៅក្នុងពួកគេ”។ទៅភ្លាម។ 16#4:16 ឯកសារបុរាណខ្លះបន្ថែម “ដូចគ្នាដែរ”។គ្រាប់ពូជដែលត្រូវបានសាបព្រោះលើកន្លែងសម្បូរថ្ម គឺមនុស្សបែបនេះ: នៅពេលពួកគេឮព្រះបន្ទូលហើយ ពួកគេក៏ទទួលយកភ្លាមដោយអំណរ 17ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនគេទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ លុះដល់ពេលមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល ពួកគេក៏ជំពប់ដួលភ្លាម។ 18គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺមនុស្សផ្សេងទៀត: ពួកគេជាអ្នកដែលឮព្រះបន្ទូល 19ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិ ព្រមទាំងចំណង់ផ្សេងៗចូលមករួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។ 20រីឯគ្រាប់ពូជដែលត្រូវបានសាបព្រោះលើដីល្អ គឺមនុស្សបែបនេះ: ពួកគេឮព្រះបន្ទូលក៏ទទួលយក រួចបង្កើតផល គឺមួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ”។
ពាក្យឧបមាអំពីចង្កៀង
21ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចង្កៀងយកមក មិនមែនដើម្បីដាក់ក្រោមថាំង ឬក្រោមគ្រែទេ មែនទេ? តើមិនមែនដើម្បីដាក់លើជើងចង្កៀងទេឬ? 22ដូច្នេះ គ្មានការសម្ងាត់អ្វីដែលមិនត្រូវបានសម្ដែងឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនត្រូវបានលាតត្រដាងដែរ។ 23អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”។ 24ព្រះយេស៊ូវមានបន្ទូលទៀតថា៖“ចូរយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នករាល់គ្នាស្ដាប់ចុះ។ ដោយរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះនឹងត្រូវបានវាល់ឲ្យអ្នករាល់គ្នាវិញ ព្រមទាំងត្រូវបានបន្ថែមឲ្យអ្នករាល់គ្នា#4:24 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “អ្នកណាដែលឮ”។ទៀតផង។ 25ដ្បិតអ្នកណាក៏ដោយដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ប៉ុន្តែអ្នកណាក៏ដោយដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ”។
ពាក្យឧបមាអំពីគ្រាប់ពូជលូតលាស់
26ព្រះយេស៊ូវមានបន្ទូលទៀតថា៖“អាណាចក្ររបស់ព្រះប្រៀបដូចជាបុរសម្នាក់ព្រោះគ្រាប់ពូជទៅលើដី 27គាត់ដេកងើបៗទាំងយប់ទាំងថ្ងៃ គ្រាប់ពូជនោះក៏ចេញពន្លក ហើយដុះឡើង ប៉ុន្តែគាត់មិនដឹងថារបៀបណាឡើយ។ 28ផែនដីបង្កើតផលដោយខ្លួនវា គឺមុនដំបូងជាស្លឹក បន្ទាប់មកជាកួរ បន្ទាប់មកទៀតបានដាក់គ្រាប់ក្នុងកួរ។ 29នៅពេលគ្រាប់ទុំ គេក៏យកកណ្ដៀវមកច្រូតភ្លាម ពីព្រោះដល់រដូវច្រូតកាត់ហើយ”។
ពាក្យឧបមាអំពីគ្រាប់ពូជម៉ូតាត
30ព្រះយេស៊ូវមានបន្ទូលទៀតថា៖“តើយើងគួរប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី ឬគួរពិពណ៌នា#4:30 ពិពណ៌នា―ឯកសារបុរាណខ្លះថា “ប្រៀបប្រដូច”។ដោយពាក្យឧបមាអ្វី? 31គឺដូចជាគ្រាប់ពូជម៉ូតាតមួយ នៅពេលព្រោះទៅលើដី វាល្អិតជាងគ្រាប់ពូជទាំងអស់នៅលើផែនដី 32ប៉ុន្តែនៅពេលព្រោះហើយ វាលូតលាស់បានធំជាងដំណាំបន្លែទាំងអស់ ហើយបែកមែកធំៗ ធ្វើឲ្យបក្សាបក្សីនៅលើអាកាសអាចធ្វើសម្បុកក្រោមម្លប់វាបាន”។
ការប្រើពាក្យឧបមា
33ព្រះយេស៊ូវទ្រង់ថ្លែងព្រះបន្ទូលដល់ពួកគេដោយពាក្យឧបមាបែបនេះជាច្រើន តាមដែលពួកគេអាចស្ដាប់បាន។ 34ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ ប៉ុន្តែព្រះអង្គបានបកស្រាយអ្វីៗទាំងអស់ឲ្យតែពួកសិស្សរបស់ព្រះអង្គប៉ុណ្ណោះ។
ខ្យល់ និងរលកស្ដាប់បង្គាប់
35លុះដល់ពេលល្ងាចថ្ងៃនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សថា៖“យើងនាំគ្នាឆ្លងទៅត្រើយម្ខាង”។ 36នៅពេលចាកចេញពីហ្វូងមនុស្ស ពួកគេក៏នាំព្រះយេស៊ូវទៅ ទាំងព្រះអង្គគង់នៅក្នុងទូក។ មានទូក#4:36 ទូក―ឯកសារបុរាណខ្លះថា “ទូកតូច”។ឯទៀតៗទៅជាមួយព្រះអង្គដែរ។ 37បន្ទាប់មក មានខ្យល់ព្យុះយ៉ាងខ្លាំងកើតឡើង ហើយរលកបក់បោកមកក្នុងទូក ធ្វើឲ្យទូកបានពេញព្រៀបហើយ។ 38រីឯព្រះយេស៊ូវគង់នៅកន្សៃទូក កំពុងផ្ទំលក់លើខ្នើយ។ ដូច្នេះ ពួកគេក៏ដាស់ព្រះអង្គឡើង ហើយទូលថា៖ “លោកគ្រូ! តើលោកមិនខ្វល់ថា យើងខ្ញុំកំពុងវិនាសទេឬ?”។
39ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ ហើយមានបន្ទូលនឹងរលក#4:39 រលក―ឬ “សមុទ្រ”។ថា៖“ចូរស្ងៀមស្ងប់ទៅ!”។ ពេលនោះក៏ឈប់ខ្យល់ ហើយមានភាពស្ងប់ស្ងាត់ឈឹង។ 40ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ម្ដេចក៏អ្នករាល់គ្នាកំសាកម្ល៉េះ? តើអ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?”។
41ពួកគេភ័យខ្លាចយ៉ាងខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ “ចុះតើលោកនេះជានរណា? សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោកដែរ!”៕
Trenutno izabrano:
ម៉ាកុស 4: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative