1
ម៉ាកុស 4:39-40
ព្រះគម្ពីរខ្មែរសាកល
GKHB
ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ ហើយមានបន្ទូលនឹងរលកថា៖“ចូរស្ងៀមស្ងប់ទៅ!”។ ពេលនោះក៏ឈប់ខ្យល់ ហើយមានភាពស្ងប់ស្ងាត់ឈឹង។ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ម្ដេចក៏អ្នករាល់គ្នាកំសាកម្ល៉េះ? តើអ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?”។
Uporedi
Istraži ម៉ាកុស 4:39-40
2
ម៉ាកុស 4:41
ពួកគេភ័យខ្លាចយ៉ាងខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ “ចុះតើលោកនេះជានរណា? សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោកដែរ!”៕
Istraži ម៉ាកុស 4:41
3
ម៉ាកុស 4:38
រីឯព្រះយេស៊ូវគង់នៅកន្សៃទូក កំពុងផ្ទំលក់លើខ្នើយ។ ដូច្នេះ ពួកគេក៏ដាស់ព្រះអង្គឡើង ហើយទូលថា៖ “លោកគ្រូ! តើលោកមិនខ្វល់ថា យើងខ្ញុំកំពុងវិនាសទេឬ?”។
Istraži ម៉ាកុស 4:38
4
ម៉ាកុស 4:24
ព្រះយេស៊ូវមានបន្ទូលទៀតថា៖“ចូរយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នករាល់គ្នាស្ដាប់ចុះ។ ដោយរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះនឹងត្រូវបានវាល់ឲ្យអ្នករាល់គ្នាវិញ ព្រមទាំងត្រូវបានបន្ថែមឲ្យអ្នករាល់គ្នាទៀតផង។
Istraži ម៉ាកុស 4:24
5
ម៉ាកុស 4:26-27
ព្រះយេស៊ូវមានបន្ទូលទៀតថា៖“អាណាចក្ររបស់ព្រះប្រៀបដូចជាបុរសម្នាក់ព្រោះគ្រាប់ពូជទៅលើដី គាត់ដេកងើបៗទាំងយប់ទាំងថ្ងៃ គ្រាប់ពូជនោះក៏ចេញពន្លក ហើយដុះឡើង ប៉ុន្តែគាត់មិនដឹងថារបៀបណាឡើយ។
Istraži ម៉ាកុស 4:26-27
6
ម៉ាកុស 4:23
អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”។
Istraži ម៉ាកុស 4:23