អេសាយ 39
39
ភាពលេលារបស់ហេសេគា
1នៅគ្រានោះ ម្រដាក់បាឡាដានបុត្ររបស់បាឡាដាន ជាស្ដេចនៃបាប៊ីឡូន បានផ្ញើសំបុត្រ និងជំនូនមកហេសេគា ដោយឮថាទ្រង់ប្រឈួន ហើយជាវិញ។ 2ហេសេគាក៏អរសប្បាយនឹងពួកគេ ហើយទ្រង់បង្ហាញឃ្លាំងរាជ្យទ្រព្យរបស់ទ្រង់ដល់ពួកគេ គឺប្រាក់ មាស គ្រឿងក្រអូប និងប្រេងដ៏មានតម្លៃ ព្រមទាំងឃ្លាំងអាវុធទាំងមូលរបស់ទ្រង់ រហូតដល់អ្វីៗទាំងអស់ដែលឃើញមានក្នុងឃ្លាំងរបស់ទ្រង់។ គ្មានអ្វីមួយនៅក្នុងដំណាក់របស់ទ្រង់ ឬនៅក្នុងអាណាចក្រទាំងមូលរបស់ទ្រង់ ដែលហេសេគាមិនបានបង្ហាញដល់ពួកគេឡើយ។
3បន្ទាប់មក ព្យាការីអេសាយមកគាល់ព្រះបាទហេសេគា ទូលសួរទ្រង់ថា៖ “តើមនុស្សទាំងនោះបាននិយាយអ្វី? មនុស្សដែលមកគាល់ព្រះករុណា តើមកពីណា?”។
ហេសេគាទ្រង់តបថា៖ “ពួកគេមកគាល់យើង មកពីស្រុកឆ្ងាយ គឺបាប៊ីឡូន”។
4គាត់ទូលសួរទៀតថា៖ “តើពួកគេបានឃើញអ្វីខ្លះនៅក្នុងដំណាក់របស់ព្រះករុណា?”។
ហេសេគាទ្រង់ឆ្លើយថា៖ “ពួកគេបានឃើញអ្វីៗទាំងអស់ដែលនៅក្នុងដំណាក់របស់យើង។ គ្មានអ្វីមួយក្នុងឃ្លាំងរបស់យើង ដែលយើងមិនបានបង្ហាញដល់ពួកគេឡើយ”។
5អេសាយក៏ទូលដល់ហេសេគាថា៖ “សូមស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពលបរិវារ: 6‘មើល៍! នឹងមានថ្ងៃមកដល់ ដែលគេនឹងយកអ្វីៗទាំងអស់ក្នុងដំណាក់របស់អ្នក និងអ្វីៗដែលដូនតារបស់អ្នកបានសន្សំទុករហូតដល់ថ្ងៃនេះ ទៅបាប៊ីឡូន ឥតបន្សល់អ្វីឡើយ’។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: 7‘រីឯអ្នកខ្លះក្នុងពួកកូនរបស់អ្នកដែលនឹងចេញពីអ្នកមក ដែលអ្នកនឹងផ្ដល់កំណើត គេនឹងយកទៅឲ្យធ្វើជាមហាតលិកនៅក្នុងរាជវាំងរបស់ស្ដេចបាប៊ីឡូន’”។
8ហេសេគាក៏មានរាជឱង្ការនឹងអេសាយថា៖ “ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលលោកបានថ្លែងនោះ គឺល្អហើយ”។ ដ្បិតទ្រង់គិតថា៖ “យ៉ាងហោចណាស់នឹងមានសន្តិភាព និងស្ថិរភាព ក្នុងជំនាន់អញ”៕
Trenutno izabrano:
អេសាយ 39: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative