សាស្ដា 11
11
វិនិយោគទៅលើជីវិត
1ចូរបោះនំប៉័ងរបស់អ្នកទៅលើផ្ទៃទឹកចុះ
ដ្បិតយូរថ្ងៃក្រោយមក អ្នកនឹងរកវាឃើញ។
2ចូរចែកចំណែកជាប្រាំពីរ ឬជាប្រាំបីចុះ
ដ្បិតអ្នកមិនដឹងថាមហន្តរាយអ្វីនឹងកើតមាននៅលើផែនដីឡើយ។
3ប្រសិនបើពពកពេញដោយទឹកភ្លៀង វានឹងចាក់ទឹកភ្លៀងមកលើផែនដី;
ប្រសិនបើដើមឈើរលំទៅទិសខាងត្បូង ឬទៅទិសខាងជើង ដើមឈើនោះនឹងដេកនៅកន្លែងដែលវារលំ។
4អ្នកដែលចេះតែសង្កេតមើលខ្យល់ នឹងមិនសាបព្រោះឡើយ
ហើយអ្នកដែលចេះតែសម្លឹងមើលពពក ក៏នឹងមិនច្រូតកាត់ដែរ។
5ដូចដែលអ្នកមិនស្គាល់ផ្លូវដែលខ្យល់ដង្ហើមមកដល់ឆ្អឹងនៅក្នុងផ្ទៃរបស់ស្ត្រីមានផ្ទៃពោះយ៉ាងណា
អ្នកក៏មិនអាចស្គាល់កិច្ចការរបស់ព្រះដែលបង្កើតរបស់សព្វសារពើយ៉ាងនោះដែរ។
6នៅពេលព្រឹក ចូរសាបព្រោះគ្រាប់ពូជរបស់អ្នកចុះ
ហើយនៅពេលល្ងាច ក៏កុំសម្រាកដៃរបស់អ្នកដែរ
ដ្បិតអ្នកមិនដឹងថាមួយណានឹងចម្រើនឡើងឡើយ
ថាតើការនេះ ឬការនោះ ឬបើការទាំងពីរនឹងបានល្អដូចគ្នា។
7ពន្លឺជាទីគួរឲ្យត្រេកអរ
ហើយការដែលឃើញពន្លឺថ្ងៃ ជាការល្អដល់ភ្នែក!
8ដូច្នេះ ប្រសិនបើមនុស្សម្នាក់រស់នៅច្រើនឆ្នាំ
ចូរឲ្យគេសប្បាយនឹងឆ្នាំទាំងអស់នោះចុះ
ប៉ុន្តែត្រូវឲ្យគេនឹកចាំថាថ្ងៃនៃសេចក្ដីងងឹតក៏មានច្រើនដែរ។
ដ្បិតអ្វីៗទាំងអស់ដែលមកដល់ សុទ្ធតែឥតន័យ។
9មនុស្សកំលោះអើយ ចូរសប្បាយក្នុងយុវវ័យរបស់អ្នក
ហើយឲ្យចិត្តរបស់អ្នកធ្វើឲ្យអ្នករីករាយ ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ!
ចូរដើរក្នុងផ្លូវនៃចិត្តរបស់អ្នក និងតាមការមើលឃើញនៃភ្នែករបស់អ្នកចុះ;
ប៉ុន្តែត្រូវដឹងថា ព្រះនឹងនាំអ្នកទៅក្នុងការជំនុំជម្រះ ដោយសារតែការទាំងអស់នេះ។
10ដូច្នេះ ចូរដកទុក្ខព្រួយចេញពីចិត្តរបស់អ្នក
ហើយយកការឈឺចាប់ចេញពីសាច់ឈាមរបស់អ្នកចុះ។
ជាការពិត យុវវ័យ និងវ័យពេញកម្លាំងសុទ្ធតែឥតន័យ៕
Trenutno izabrano:
សាស្ដា 11: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative