1
សុភាសិត 11:25
ព្រះគម្ពីរខ្មែរសាកល
GKHB
មនុស្សមានចិត្តសទ្ធានឹងចម្រើនឡើង ហើយអ្នកដែលស្រោច អ្នកនោះក៏នឹងត្រូវបានស្រោចវិញដែរ។
Uporedi
Istraži សុភាសិត 11:25
2
សុភាសិត 11:24
មានអ្នកដែលឲ្យដោយចិត្តទូលាយ ក៏នៅតែចម្រើនឡើងថែមទៀត; មានអ្នកដែលបង្ខាំងទុកអ្វីដែលត្រូវឲ្យ ក៏មានតែភាពខ្វះខាត។
Istraži សុភាសិត 11:24
3
សុភាសិត 11:2
ពេលការក្រអឺតក្រទមមក សេចក្ដីអាម៉ាស់ក៏មកដែរ រីឯប្រាជ្ញាវិញ នៅជាមួយមនុស្សរាបទាប។
Istraži សុភាសិត 11:2
4
សុភាសិត 11:14
ដោយគ្មានការណែនាំ ប្រជាជនក៏ដួល ដោយមានទីប្រឹក្សាច្រើន នាំឲ្យមានជ័យជម្នះ។
Istraži សុភាសិត 11:14
5
សុភាសិត 11:30
ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា។
Istraži សុភាសិត 11:30
6
សុភាសិត 11:13
មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់ រីឯមនុស្សមានចិត្តស្មោះត្រង់លាក់បាំងរឿងវិញ។
Istraži សុភាសិត 11:13
7
សុភាសិត 11:17
មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់ដល់ព្រលឹងរបស់ខ្លួន រីឯមនុស្សឃោរឃៅ ធ្វើទុក្ខរូបកាយរបស់ខ្លួន។
Istraži សុភាសិត 11:17
8
សុភាសិត 11:28
អ្នកដែលទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួននឹងដួល រីឯមនុស្សសុចរិតនឹងលូតលាស់ដូចជាស្លឹកឈើខៀវខ្ចី។
Istraži សុភាសិត 11:28
9
សុភាសិត 11:4
ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
Istraži សុភាសិត 11:4
10
សុភាសិត 11:3
ភាពទៀងត្រង់របស់មនុស្សទៀងត្រង់ នាំផ្លូវខ្លួនគេ រីឯភាពវៀចវេររបស់មនុស្សក្បត់ នឹងបំផ្លាញខ្លួនគេ។
Istraži សុភាសិត 11:3
11
សុភាសិត 11:22
ស្ត្រីមានរូបស្អាត ប៉ុន្តែគ្មានគំនិតមារយាទ ប្រៀបដូចជាក្រវិលមាសពាក់នៅច្រមុះជ្រូក។
Istraži សុភាសិត 11:22
12
សុភាសិត 11:1
ត្រាជូបោកបញ្ឆោតជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯកូនជញ្ជីងគ្រប់ទម្ងន់ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
Istraži សុភាសិត 11:1