1
សុភាសិត 10:22
ព្រះគម្ពីរខ្មែរសាកល
GKHB
ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។
Uporedi
Istraži សុភាសិត 10:22
2
សុភាសិត 10:19
នៅពេលមានពាក្យសម្ដីច្រើន ការបំពានមិនឈប់ឡើយ រីឯអ្នកដែលទប់បបូរមាត់របស់ខ្លួន ជាអ្នកមានប្រាជ្ញា។
Istraži សុភាសិត 10:19
3
សុភាសិត 10:12
សម្អប់បង្កឲ្យមានជម្លោះ រីឯសេចក្ដីស្រឡាញ់គ្របបាំងការបំពានគ្រប់យ៉ាង។
Istraži សុភាសិត 10:12
4
សុភាសិត 10:4
ដៃខ្ជិលច្រអូសធ្វើឲ្យក្រីក្រ រីឯដៃឧស្សាហ៍ធ្វើឲ្យមានស្ដុកស្ដម្ភ។
Istraži សុភាសិត 10:4
5
សុភាសិត 10:17
អ្នកដែលទទួលយកសេចក្ដីប្រៀនប្រដៅ គឺនៅក្នុងផ្លូវទៅកាន់ជីវិត រីឯអ្នកដែលបោះបង់ចោលការស្ដីប្រដៅ នាំគេឲ្យវង្វេង។
Istraži សុភាសិត 10:17
6
សុភាសិត 10:9
អ្នកដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍ គឺដើរដោយសុវត្ថិភាព រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងត្រូវបានលាតត្រដាង។
Istraži សុភាសិត 10:9
7
សុភាសិត 10:27
ការកោតខ្លាចព្រះយេហូវ៉ាបន្ថែមអាយុ ប៉ុន្តែឆ្នាំរបស់មនុស្សអាក្រក់ នឹងត្រូវបានបន្ថយឲ្យខ្លី។
Istraži សុភាសិត 10:27
8
សុភាសិត 10:3
ព្រះយេហូវ៉ាមិនឲ្យមនុស្សសុចរិតស្រេកឃ្លានឡើយ ប៉ុន្តែព្រះអង្គច្រានចំណង់លោភលន់របស់មនុស្សអាក្រក់ចោល។
Istraži សុភាសិត 10:3
9
សុភាសិត 10:25
កាលណាព្យុះសង្ឃរាផាត់បាត់ទៅ មនុស្សអាក្រក់ក៏គ្មានទៀតដែរ រីឯមនុស្សសុចរិតនៅស្ថិតស្ថេរជារៀងរហូត។
Istraži សុភាសិត 10:25