នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ដើម្បីឲ្យពួកគេចែកឲ្យហ្វូងមនុស្ស។ ព្រះអង្គក៏បានបែងចែកត្រីពីរនោះដល់មនុស្សគ្រប់គ្នាដែរ។ ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកនំប៉័ង និងត្រីបានដប់ពីរកន្ត្រកពេញ។