1
អេសាយ 1:18
ព្រះគម្ពីរខ្មែរសាកល
GKHB
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។ ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានសដូចរោមចៀម។
Uporedi
Istraži អេសាយ 1:18
2
អេសាយ 1:19
ប្រសិនបើអ្នករាល់គ្នាសុខចិត្ត ហើយស្ដាប់តាម នោះអ្នករាល់គ្នានឹងបានហូបផលល្អនៃទឹកដី
Istraži អេសាយ 1:19
3
អេសាយ 1:17
ចូររៀនឲ្យចេះធ្វើល្អ ចូរស្វែងរកសេចក្ដីយុត្តិធម៌ ចូរកែតម្រង់អ្នកសង្កត់សង្កិនគេ ចូររកយុត្តិធម៌ឲ្យកូនកំព្រា ហើយកាន់ក្ដីឲ្យស្ត្រីមេម៉ាយផង”។
Istraži អេសាយ 1:17
4
អេសាយ 1:20
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាបដិសេធ ហើយបះបោរវិញ នោះអ្នករាល់គ្នានឹងត្រូវដាវត្របាក់ស៊ី”។ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាមានបន្ទូលហើយ។
Istraži អេសាយ 1:20
5
អេសាយ 1:16
ចូរលាងសម្អាត ចូរជម្រះខ្លួនឲ្យបរិសុទ្ធ ចូរយកទង្វើអាក្រក់របស់អ្នករាល់គ្នាចេញពីមុខភ្នែករបស់យើង! ចូរឈប់ធ្វើអាក្រក់
Istraži អេសាយ 1:16
6
អេសាយ 1:15
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
Istraži អេសាយ 1:15
7
អេសាយ 1:13
កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ! គ្រឿងក្រអូបជាទីស្អប់ខ្ពើមដល់យើង រីឯថ្ងៃចូលខែ ថ្ងៃសប្ប័ទ និងការកោះហៅប្រជុំ—— យើងទ្រាំនឹងសេចក្ដីទុច្ចរិត និងការប្រជុំមុតមាំនោះមិនបានទេ។
Istraži អេសាយ 1:13
8
អេសាយ 1:3
គោស្គាល់ម្ចាស់របស់វា ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ ប្រជារាស្ត្ររបស់យើងមិនយល់ច្បាស់ទេ”។
Istraži អេសាយ 1:3
9
អេសាយ 1:14
ព្រលឹងរបស់យើងស្អប់ថ្ងៃចូលខែ និងពិធីបុណ្យដែលមានកំណត់របស់អ្នករាល់គ្នា; ពិធីបុណ្យទាំងនោះជាបន្ទុកដល់យើង យើងនឿយណាយនឹងទ្រាំណាស់។
Istraži អេសាយ 1:14