ដានីយ៉ែលទូលថា៖
“សូមឲ្យមានព្រះពរដល់ព្រះនាមរបស់ព្រះ
ចាប់ពីអស់កល្បរហូតដល់អស់កល្ប
ដ្បិតប្រាជ្ញា និងព្រះចេស្ដាជារបស់ព្រះអង្គ។
គឺព្រះអង្គហើយ ដែលផ្លាស់ប្ដូរពេលវេលា និងរដូវកាល;
ព្រះអង្គទ្រង់ដកស្ដេចចេញ ហើយក៏តាំងស្ដេចឡើង;
ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ
ក៏ប្រទានចំណេះដឹងដល់អ្នកចេះដឹងផង។
គឺព្រះអង្គហើយ ដែលបើកសម្ដែងសេចក្ដីដ៏ជ្រាលជ្រៅ និងលាក់កំបាំង;
ព្រះអង្គទ្រង់ជ្រាបអ្វីដែលនៅទីងងឹត
ហើយពន្លឺនៅជាមួយព្រះអង្គ។