ដានីយ៉ែល 2:27-28
ដានីយ៉ែល 2:27-28 GKHB
ដានីយ៉ែលទូលតបនៅចំពោះស្ដេចថា៖ “អាថ៌កំបាំងដែលព្រះរាជាបានសួរនោះ គ្មានហោរាចារ្យ ហោរ គ្រូមន្តអាគម ឬគ្រូទាយណា អាចបង្ហាញដល់ព្រះរាជាបានឡើយ។ យ៉ាងណាមិញ មានព្រះមួយអង្គនៅស្ថានសួគ៌ ដែលបើកសម្ដែងអាថ៌កំបាំងនេះ ហើយព្រះអង្គបានធ្វើឲ្យព្រះបាទនេប៊ូក្នេសាជ្រាបអ្វីដែលនឹងកើតមាននៅថ្ងៃខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តនៅក្នុងព្រះសិរព្រះករុណានៅក្រឡាបន្ទំ គឺយ៉ាងនេះ:


