ដានីយ៉ែល 2:20-22
ដានីយ៉ែល 2:20-22 GKHB
ដានីយ៉ែលទូលថា៖ “សូមឲ្យមានព្រះពរដល់ព្រះនាមរបស់ព្រះ ចាប់ពីអស់កល្បរហូតដល់អស់កល្ប ដ្បិតប្រាជ្ញា និងព្រះចេស្ដាជារបស់ព្រះអង្គ។ គឺព្រះអង្គហើយ ដែលផ្លាស់ប្ដូរពេលវេលា និងរដូវកាល; ព្រះអង្គទ្រង់ដកស្ដេចចេញ ហើយក៏តាំងស្ដេចឡើង; ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ ក៏ប្រទានចំណេះដឹងដល់អ្នកចេះដឹងផង។ គឺព្រះអង្គហើយ ដែលបើកសម្ដែងសេចក្ដីដ៏ជ្រាលជ្រៅ និងលាក់កំបាំង; ព្រះអង្គទ្រង់ជ្រាបអ្វីដែលនៅទីងងឹត ហើយពន្លឺនៅជាមួយព្រះអង្គ។


