ណាពីម៉ាឡាគី 2:15
ណាពីម៉ាឡាគី 2:15 អគត
តើអុលឡោះមិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ទ្រង់ធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់អុលឡោះ។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។