Luke 4:5-8
Luke 4:5-8 KCB
អារក្សសាតាំងក៏នាំព្រះអង្គទៅ ហើយបង្ហាញឲ្យព្រះអង្គឃើញនគរទាំងអស់នៅក្នុងពិភពលោកក្នុងមួយរយៈពេលដ៏ខ្លី ហើយអារក្សសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យសិទ្ធិអំណាច ព្រមទាំងសិរីរុងរឿងនៃនគរទាំងអស់នោះដល់អ្នក ដ្បិតទាំងអស់នោះត្រូវបានប្រគល់មកឲ្យខ្ញុំហើយ ខ្ញុំចង់ឲ្យទៅអ្នកណាក៏បាន ដូច្នេះប្រសិនបើអ្នកថ្វាយបង្គំខ្ញុំ នោះអ្វីៗទាំងអស់នឹងក្លាយជារបស់អ្នកហើយ»។ ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»





