នៅពេលព្រះអង្គគង់នៅក្នុងក្រុងមួយ នោះមានបុរសម្នាក់កើតឃ្លង់ពេញខ្លួន ហើយកាលបានឃើញព្រះយេស៊ូ គាត់ក៏ក្រាបផ្កាប់មុខទូលអង្វរព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។
ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់! ចូរឲ្យជាស្អាតចុះ» ភ្លាមនោះ គាត់ក៏បានជាពីជំងឺឃ្លង់តែម្ដង។