Acts of the Apostles 8:29-31

Acts of the Apostles 8:29-31 KCB

ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ទៅ​ឲ្យ​កៀក​រទេះ​សេះ​នោះ​ចុះ»។​ នៅពេល​រត់​ទៅ​ទាន់​រទេះ​សេះ​នោះ​ លោក​ភីលីព​ក៏​ឮ​គាត់​កំពុង​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដូច្នេះ​លោក​ភីលីព​ក៏​សួរ​ថា៖​ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ដែរ​ឬ​ទេ?»​ គាត់​ឆ្លើយ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង?»​ ហើយ​គាត់​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​សេះ​ជាមួយ​គាត់។​