Acts of the Apostles 22
22
1 «បងប្អូន និងឪពុកទាំងឡាយអើយ! ឥឡូវនេះ សូមស្ដាប់ខ្ញុំឆ្លើយការពារសិន!»
2 ពេលពួកគេឮគាត់និយាយភាសាហេព្រើរមកកាន់ពួកគេដូច្នេះ ពួកគេកាន់តែស្ញៀមស្ញាត់ថែមទៀត ហើយលោកប៉ូលក៏និយាយបន្ដថា៖
3 «ខ្ញុំជាជនជាតិយូដាសុទ្ធ កើតនៅក្រុងតើសុសក្នុងស្រុកគីលីគា ប៉ុន្ដែត្រូវបានចិញ្ចឹមបីបាច់នៅក្រុងនេះ ព្រមទាំងបានទទួលការអប់រំយ៉ាងតឹងរឹង ទៅតាមក្រឹត្យវិន័យដូនតារបស់យើងពីលោកកាម៉ាលាល ហើយមានចិត្តប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ
4 គឺខ្ញុំបានបៀតបៀនអ្នកនៅខាងមាគ៌ានេះ រហូតដល់សម្លាប់គេ ព្រមទាំងចាប់ចងទាំងប្រុស ទាំងស្រីយកទៅដាក់គុកទៀតផង
5 សូម្បីតែសម្ដេចសង្ឃ និងក្រុមប្រឹក្សាចាស់ទុំទាំងអស់ ក៏ជាសាក្សីរបស់ខ្ញុំដែរ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះ ឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។
6 ប៉ុន្ដែ មានរឿងមួយបានកើតឡើងចំពោះខ្ញុំ គឺប្រហែលជានៅពេលថ្ងៃត្រង់ ពេលកំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺដ៏ភ្លឺចិញ្ចាចមួយបានចាំងពីលើមេឃមកជុំវិញខ្ញុំ
7 នៅពេលនោះ ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយមកខ្ញុំថា សុលអើយសុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ?
8 ខ្ញុំបានឆ្លើយថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? ព្រះអង្គមានបន្ទូលមកខ្ញុំថា ខ្ញុំជាយេស៊ូ អ្នកក្រុងណាសារ៉ែតដែលអ្នកកំពុងបៀតបៀន
9 រីឯអស់អ្នកដែលនៅជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ ប៉ុន្ដែមិនបានយល់ថាសំឡេងនោះនិយាយអ្វីមកខ្ញុំទេ
10 ហើយខ្ញុំក៏សួរថា ព្រះជាម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច? ព្រះជាម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាស់ចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកអំពីកិច្ចការទាំងឡាយដែលបានតម្រូវឲ្យអ្នកធ្វើ
11 ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះធ្វើឲ្យខ្ញុំងងឹតភ្នែក ពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។
12 មានមនុស្សម្នាក់នៅក្រុងនោះ ឈ្មោះអាណានាស ជាអ្នកកោតខ្លាចព្រះជាម្ចាស់ស្របទៅតាមគម្ពីរវិន័យ និងមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ
13 គាត់បានមកជួបខ្ញុំដោយឈរនិយាយក្បែរខ្ញុំថា ឱបងសូលអើយ! សូមឲ្យភ្នែករបស់បងមើលឃើញវិញចុះ! រំពេចនោះ ខ្ញុំក៏មើលឃើញគាត់
14 រួចគាត់និយាយថា ព្រះនៃដូនតារបស់យើងបានជ្រើសរើសបងឲ្យស្គាល់បំណងរបស់ព្រះអង្គ និងឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់
15 ព្រោះបងនឹងធ្វើជាសាក្សីដល់មនុស្សទាំងអស់ សម្រាប់ព្រះអង្គអំពីអ្វីដែលបងបានឃើញ និងបានឮ
16 ដូច្នេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក ព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គ ដើម្បីលុបលាងបាបរបស់បងចុះ។
17 មានរឿងមួយបានកើតឡើង ពេលខ្ញុំត្រលប់មកក្រុងយេរូសាឡិមវិញ ហើយកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ក្នុងសុបិននិមិត្ដ
18 ហើយឃើញព្រះអង្គមានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡិមភ្លាម ព្រោះគេមិនទទួលទីបន្ទាល់ដែលអ្នកបាននិយាយអំពីខ្ញុំទេ។
19 ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ! ពួកគេដឹងស្រាប់ហើយថា ខ្ញុំបានចាប់ពួកអ្នកជឿព្រះអង្គយកទៅដាក់គុក ទាំងវាយដំពួកគេនៅតាមសាលាប្រជុំនានាផង
20 ហើយកាលពួកគេសម្លាប់លោកស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ខ្ញុំក៏ឈរនៅទីនោះ ទាំងយល់ស្របដែរ ហើយយាមសម្លៀកបំពាក់ឲ្យពួកអ្នកសម្លាប់គាត់ទៀតផង។
21 ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។
22 ពេលពួកគេស្ដាប់លោកប៉ូលដល់ត្រឹមពាក្យនេះក៏ស្រែកឡើងថា៖ «សូមកំចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ដ្បិតវាមិនសមរស់ទេ»
23 ហើយពេលពួកគេកំពុងស្រែក ទាំងគ្រវែងសម្លៀកបំពាក់ចោល និងបាចធូលីដីទៅលើអាកាស
24 មេបញ្ជាការក៏បញ្ជាឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ រួចបង្គាប់ឲ្យគេសួរចម្លើយគាត់ដោយវាយនឹងខ្សែតី ដើម្បីឲ្យដឹងថា ហេតុអ្វីបានជាបណ្ដាជនស្រែកជំទាស់គាត់ដូច្នេះ
25 ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?»
26 ពេលនាយទាហាននោះឮដូច្នេះ ក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម»
27 ដូច្នេះ មេបញ្ជាការក៏ចូលមកសួរលោកប៉ូលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាជនជាតិរ៉ូមឬ?» គាត់ក៏ឆ្លើយថា៖ «មែនហើយ»
28 មេបញ្ជាការតបថា៖ «ខ្ញុំចាយប្រាក់ច្រើនណាស់ ទើបបានសញ្ជាតិនេះ» នោះលោកប៉ូលក៏និយាយថា៖ «រីឯខ្ញុំ កើតមកមានសញ្ជាតិនេះតែម្ដង»
29 ពេលនោះ ពួកទាហានដែលប្រុងសួរចម្លើយ បានថយចេញពីគាត់ភ្លាម រីឯមេបញ្ជាការក៏ភ័យខ្លាចដែរ ពេលដឹងថាលោកប៉ូលជាជនជាតិរ៉ូម ព្រោះគាត់បានឲ្យគេចងលោកប៉ូល។
30 នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់អំពីហេតុផលដែលជនជាតិយូដាចោទប្រកាន់លោកប៉ូល មេបញ្ជាការក៏ដោះលែងលោកប៉ូល ហើយបញ្ជាពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាកំពូលទាំងអស់ឲ្យជួបជុំគ្នា រួចក៏នាំលោកប៉ូលមកឲ្យឈរនៅចំពោះមុខអ្នកទាំងនោះ។
Markert nå:
Acts of the Apostles 22: KCB
Marker
Kopier
Sammenlign
Del
Vil du ha høydepunktene lagret på alle enhetene dine? Registrer deg eller logg på
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: