លោកុប្បត្តិ 10
10
ពូជពង្សរបស់លោកណូអេ
1នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់លោកណូអេ។ ក្រោយទឹកជំនន់ធំ អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅនេះ៖
2កូនចៅរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និងទីរ៉ាស។ 3កូនចៅរបស់កូមើរមានអ័សក្នាស រីផាត និងតូការម៉ា។ 4កូនចៅរបស់យ៉ាវ៉ានមានអេលីសា តើស៊ីស គីទីម និងដូដានីម 5គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។
6កូនចៅរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។ 7កូនចៅរបស់គូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនចៅរបស់រ៉ាម៉ាមានសេបា និងដេដាន់។ 8លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនីមរ៉ូដនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ 9គាត់ជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។ 10មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេនៅស្រុកស៊ីណើរ។ 11បន្ទាប់មក គាត់ចាកចេញពីស្រុកនោះទៅស្រុកអាស៊ើរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស 12និងក្រុងរេសែនដែលជាក្រុងមួយដ៏ធំនៅចន្លោះក្រុងនីនីវេ និងក្រុងកាឡាស។ 13មីសរ៉ែមបង្កើតជនជាតិលូឌ ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិណាប់ធូហ៊ីម 14ជនជាតិប៉ាទ្រូស៊ីម ជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។ 15លោកកាណានបង្កើតបានស៊ីដូន ជាកូនច្បង និងហេត 16ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី 17ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនី 18ជនជាតិអើវ៉ាឌីត-សេម៉ារីត ជនជាតិសេម៉ារី ជនជាតិហាម៉ាធីត។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។ 19ទឹកដីរបស់ជនជាតិកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។ 20គឺជនជាតិទាំងនោះហើយដែលជាពូជពង្សរបស់លោកហាំ តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។
21រីឯលោកសិមដែលជាបងបង្អស់របស់លោកយ៉ាផែត#១០.២១ ឬមួយយើងអាចយល់ឃ្លានេះម្យ៉ាងទៀតថា «លោកសិមជាប្អូនរបស់លោកយ៉ាផេត ដែលត្រូវជាបងបង្អស់…»។ ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។ 22កូនរបស់លោកសិមមានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ និងអើរ៉ាម។ 23កូនរបស់អើរ៉ាមមានអ៊ូស ហ៊ូល កេធើរ និងម៉ាស។ 24អើប៉ាកសាឌបង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ។ 25ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក ដ្បិតនៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា ប្អូនរបស់គាត់ឈ្មោះ យ៉ុកថាន។ 26យ៉ុកថានបង្កើតបានអាល់ម៉ូដាដ សេឡេប ហាសារម៉ាវ៉េត យេរ៉ា 27ហាដូរ៉ាម អ៊ូសាល ឌីកឡា 28អូបាល អប៊ីម៉ែល សេបា 29អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។ 30គេរស់នៅចាប់តាំងពីស្រុកមេសា ប៉ែកខាងសេផាររហូតទៅដល់តំបន់ភ្នំខាងកើត។ 31នេះហើយជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។
32នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។
Terpilih Sekarang Ini:
លោកុប្បត្តិ 10: គខប
Highlight
Kongsi
Salin
Ingin menyimpan sorotan merentas semua peranti anda? Mendaftar atau log masuk
Khmer Standard Version © 2005 United Bible Societies.

: