ម៉ាកុស 13
13
ណាពីអ៊ីសាមានប្រសាសន៍អំពីការបំផ្លាញម៉ាស្ជិ
1ពេលអ៊ីសាចេញពីម៉ាស្ជិទទៅ មានសិស្សម្នាក់ជម្រាបអ៊ីសាថា៖ «តួន សូមមើលថ្មនុ៎ះស្អាតណាស់! សំណង់ទាំងនេះល្អវិសេសវិសាលបំផុត»។ 2អ៊ីសាប្រាប់ទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ សំណង់ដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
ហេតុការណ៍នៅគ្រាចុងក្រោយ
3អ៊ីសានៅលើភ្នំដើមអូលីវ ទល់មុខម៉ាស្ជិទ។ ពេត្រុស យ៉ាកកូប យ៉ូហាន និងលោកអនទ្រេ សួរអ៊ីសាដាច់ឡែកពីគេថា៖ 4«សូមតួនប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្ដិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ 5អ៊ីសាប្រាប់ទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ 6ដ្បិតនឹងមានមនុស្សជាច្រើនយកនាមខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ 7កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ 8ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ដ្រី ដែលហៀបនឹងសំរាលកូន។ 9ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ គេនឹងនាំអ្នករាល់គ្នាទៅឲ្យទេសាភិបាល និងឲ្យស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ជាឱកាសសម្រាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យគេដឹងឮ។ 10ត្រូវប្រកាសដំណឹងល្អឲ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។ 11ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែអុលឡោះប្រទានឲ្យអ្នករាល់គ្នានិយាយនៅ ពេលនោះដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺរសរបស់អុលឡោះទេតើ ដែលនឹងនិយាយ។ 12បងប្អូននឹងចាប់បញ្ជូនគ្នាទៅឲ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។ 13មនុស្សគ្រប់គ្នានឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ អុលឡោះនឹងសង្គ្រោះអ្នកនោះ»។
គ្រាមានទុក្ខលំបាកវេទនា
14«ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនត្រូវឈរ - សូមឲ្យអ្នកអានយល់ពាក្យនេះចុះ - ពេលនោះ អស់អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ 15រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ 16ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ 17គ្រានោះស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូន មុខជាវេទនាពុំខាន។ 18ចូរទូរអាអង្វរអុលឡោះ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ 19ដ្បិតពេលនោះ ជាពេលមាន ទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលអុលឡោះបង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ 20ប្រសិនបើអុលឡោះជាអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែ អុលឡោះបន្ថយចំនួនថ្ងៃទាំងនោះដោយយោគយល់ដល់ពួកអ្នកដែលទ្រង់បានជ្រើសរើស។ 21ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “អាល់ម៉ាហ្សៀសនៅទីនេះឬនៅទីនោះ”កុំជឿគេឡើយ 22ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាអាល់ម៉ាហ្សៀស ព្រមទាំងមានណាពីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលអុលឡោះជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ 23ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុន សព្វគ្រប់ហើយ»។
បុត្រាមនុស្សនឹងមកវិញ
24«លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ 25រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ។ 26ពេលនោះ គេនឹងឃើញ បុត្រាមនុស្សមកក្នុងពពក ប្រកបដោយអំណាចដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។ 27គាត់នឹងចាត់ពួកម៉ាឡាអ៊ីកាត់របស់គាត់ឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលអុលឡោះបានជ្រើសរើស»។
28«ចូរអ្នករាល់គ្នាយកពាក្យប្រស្នា ស្ដីអំពីដើមឧទុម្ពរទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។ 29ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងនោះកើតឡើងត្រូវដឹងថា បុត្រាមនុស្សក៏ជិតមកដល់ហើយដែរ គឺគាត់មកជិតបង្កើយហើយ។ 30ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ 31ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។ 32រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីម៉ាឡាអ៊ីកាត់នៅសូរ៉កា ឬបុត្រារបស់អុលឡោះក៏ពុំដឹងដែរ មានតែអុលឡោះជាបិតាប៉ុណ្ណោះដែលដឹង។ 33អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេ ដូច្នេះចូរប្រុងប្រយ័ត្ន ប្រុងស្មារតីឲ្យមែនទែន 34ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកឲ្យពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារឲ្យរៀងៗខ្លួន ព្រមទាំងបង្គាប់ឲ្យអ្នកយាមផ្ទះប្រុងស្មារតីផង។ 35អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្ដាលអធ្រាត្រ ពេលមាន់រងាវ ឬពេលព្រលឹមទេ 36ក្រែងលោកត្រឡប់មកវិញ ដោយមិនបានឲ្យដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។ 37ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់ប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។
Terpilih Sekarang Ini:
ម៉ាកុស 13: អគត
Highlight
Kongsi
Salin
Ingin menyimpan sorotan merentas semua peranti anda? Mendaftar atau log masuk
© 2014 United Bible Societies, UK.

: