រ៉ូម 4
4
អ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ
1បើដូច្នេះ តើយើងនឹងនិយាយថា អ័ប្រាហាំដូនតារបស់យើងខាងសាច់ឈាម ទទួលបានអ្វី? 2ជាការពិត ប្រសិនបើអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត នោះលោកមានអ្វីនឹងអួតអាង ប៉ុន្តែនៅចំពោះព្រះ លោកគ្មានអ្វីអួតអាងទេ។ 3តើព្រះគម្ពីរចែងដូចម្ដេច?
“អ័ប្រាហាំបានជឿព្រះ
ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”។ # 4:3 《លោកុប្បត្តិ》 15:6។
4ចំពោះអ្នកដែលធ្វើការ ថ្លៃឈ្នួលមិនរាប់ជាគុណទេ គឺជាអ្វីដែលត្រូវទទួល 5រីឯចំពោះអ្នកដែលមិនធ្វើការ តែជឿទុកចិត្តលើព្រះអង្គដែលរាប់មនុស្សមិនគោរពព្រះជាសុចរិត នោះជំនឿរបស់អ្នកនោះបានរាប់ជាសេចក្ដីសុចរិតវិញ។
ដាវីឌអបអរនឹងការរាប់ជាសុចរិត
6ដូចដែលដាវីឌបានថ្លែងដែរ អំពីភាពមានពររបស់អ្នកដែលព្រះរាប់ជាសុចរិតដោយឡែកពីការប្រព្រឹត្ត ថា៖
7 “មានពរហើយ
អ្នកដែលត្រូវបានលើកលែងទោសនូវការឥតច្បាប់របស់ខ្លួន
ហើយត្រូវបានគ្របបាំងនូវបាបរបស់ខ្លួន។
8 មានពរហើយ
អ្នកដែលព្រះអម្ចាស់មិនរាប់ថាមានបាប”។ # 4:7-8 《ទំនុកតម្កើង》 32:1-2។
អ័ប្រាហាំត្រូវបានរាប់ជាសុចរិតមុនទទួលពិធីកាត់ស្បែក
9បើដូច្នេះ តើភាពមានពរគឺសម្រាប់តែអ្នកដែលទទួលពិធីកាត់ស្បែក ឬសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកដែរ? យើងនិយាយថា៖“ជំនឿរបស់អ័ប្រាហាំត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”#4:9 《លោកុប្បត្តិ》 15:6។ 10ចុះលោកត្រូវបានរាប់ជាសុចរិតយ៉ាងដូចម្ដេច? ក្រោយពីទទួលពិធីកាត់ស្បែក ឬនៅពេលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ? មិនមែនក្រោយពីទទួលពិធីកាត់ស្បែកទេ គឺនៅពេលមិនទាន់ទទួលពិធីកាត់ស្បែកវិញ។ 11ហើយលោកបានទទួលសញ្ញានៃពិធីកាត់ស្បែក ជាត្រាបញ្ជាក់ថាកាលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ លោកត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿហើយ ដើម្បីឲ្យលោកទៅជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានទទួលពិធីកាត់ស្បែក និងដើម្បីឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ; 12ព្រមទាំងទៅជាឪពុករបស់អ្នកដែលទទួលពិធីកាត់ស្បែកដែរ ហើយមិនគ្រាន់តែអ្នកដែលទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងទៅជាឪពុកដល់អ្នកដែលដើរតាមលម្អាននៃជំនឿរបស់អ័ប្រាហាំដូនតារបស់យើងទៀតផង ជាជំនឿដែលលោកមាន កាលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ។
សេចក្ដីសន្យាក្លាយជាការពិតតាមរយៈជំនឿ
13ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ 14នេះគឺដោយសារ បើពួកអ្នកដែលអាងលើក្រឹត្យវិន័យជាអ្នកទទួលមរតក នោះធ្វើឲ្យជំនឿទៅជាឥតប្រយោជន៍ ហើយសេចក្ដីសន្យាក៏ទៅជាមោឃៈដែរ។ 15ដ្បិតក្រឹត្យវិន័យនាំឲ្យមានព្រះពិរោធ ដូច្នេះកន្លែងណាដែលគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
16នេះជាហេតុដែលសេចក្ដីសន្យានេះអាងលើជំនឿ ដើម្បីឲ្យសេចក្ដីសន្យានេះស្របតាមព្រះគុណ ទាំងធានានឹងប្រទានដល់ពូជពង្សទាំងអស់——មិនគ្រាន់តែដល់ពូជពង្សខាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ពូជពង្សខាងជំនឿរបស់អ័ប្រាហាំដែរ។ នៅចំពោះព្រះ អ័ប្រាហាំជាឪពុករបស់យើងទាំងអស់គ្នា 17ដូចដែលមានសរសេរទុកមកថា:“យើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន”។#4:17 《លោកុប្បត្តិ》 17:5។ ព្រះអង្គដែលលោកបានជឿ គឺជាព្រះដែលផ្ដល់ជីវិតដល់មនុស្សស្លាប់ និងហៅអ្វីៗដែលគ្មានឲ្យទៅជាមានវិញ។ 18នៅពេលគ្មានសង្ឃឹម អ័ប្រាហាំនៅតែជឿទាំងសង្ឃឹម ដូច្នេះលោកបានជាឪពុករបស់ប្រជាជាតិជាច្រើន#4:18 《លោកុប្បត្តិ》 17:5។ ស្របតាមសេចក្ដីដែលមានចែងទុកមកថា:“ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។#4:18 《លោកុប្បត្តិ》 15:5។ 19ទោះបីជាលោកពិចារណាអំពីរូបកាយរបស់ខ្លួនដែលដូចជា#4:19 ដូចជា―ជាពាក្យជំនួយ។ស្លាប់ហើយ ដោយលោកមានអាយុប្រមាណមួយរយឆ្នាំ និងទោះបីជាលោកពិចារណាអំពីផ្ទៃរបស់សារ៉ាដែលស្លាប់ក៏ដោយ ក៏លោកមិនបានចុះខ្សោយនៅក្នុងជំនឿឡើយ។ 20លោកមិនបានសង្ស័យចំពោះសេចក្ដីសន្យារបស់ព្រះ ដោយភាពឥតជំនឿឡើយ ផ្ទុយទៅវិញ លោកបានទទួលកម្លាំងដោយសារតែជំនឿ ទាំងថ្វាយសិរីរុងរឿងដល់ព្រះ 21ព្រមទាំងជឿអស់ពីចិត្តថា ព្រះអាចធ្វើអ្វីដែលព្រះអង្គបានសន្យា។ 22ដោយហេតុនេះ ការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់លោក។#4:22 《លោកុប្បត្តិ》 15:6។ 23យ៉ាងណាមិញ ការដែល“ត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” មិនមែនសរសេរទុកមកសម្រាប់តែលោកប៉ុណ្ណោះទេ 24គឺសម្រាប់យើងដែរ។ យើងដែលជឿទុកចិត្តលើព្រះអង្គដែលលើកព្រះយេស៊ូវព្រះអម្ចាស់នៃយើងឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នឹងត្រូវបានរាប់ជាសុចរិត។ 25ព្រះអម្ចាស់យេស៊ូវត្រូវបានប្រគល់ទៅ ដោយសារតែការបំពានរបស់យើង; ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិត៕
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
រ៉ូម 4: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative