Romans 1:26-28
Romans 1:26-28 KCB
ដោយសារហេតុនេះ ព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាប សូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា ឯពួកប្រុសៗក៏ដូច្នោះដែរ ពួកគេបោះបង់ការរួមភេទតាមធម្មតាជាមួយមនុស្សស្រី ហើយបែរជាពុះកញ្ជ្រោលក្នុងការស្រើបស្រាលជាមួយប្រុសដូចគ្នា។ ពួកគេបានប្រព្រឺត្ដយ៉ាងអាក្រក់ គឺប្រុសជាមួយប្រុស ហើយពួកគេបានទទួលការតបស្នងចំពោះពួកគេវិញយ៉ាងស័ក្ដិសមនឹងកំហុសរបស់ខ្លួន។ ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី


