កិច្ចការ 8
8
1ឯលោកសុលក៏មានចំណែកក្នុងការសម្លាប់លោកស្ទេផានដែរ។
សុលបៀតបៀនក្រុមជំនុំ
នៅថ្ងៃនោះ មានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្រុងយេរូសាឡិម ហើយក្រុមជំនុំត្រូវខ្ចាត់ខ្ចាយ ទៅពាសពេញស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែពួកសាវក។ 2បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។ 3រីឯលោកសុលវិញ បានធ្វើទុក្ខក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ហើយចាប់អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។
លោកភីលីពប្រកាសដំណឹងល្អនៅសាម៉ារី
4ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ បានចេញពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូល។ 5លោកភីលីពចុះទៅទីក្រុងមួយនៅស្រុកសាម៉ារី ប្រកាសប្រាប់គេអំពីព្រះគ្រីស្ទ 6មហាជនរួមចិត្តគ្នាស្តាប់យ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្ដីដែលលោកភីលីពមានប្រសាសន៍ ដោយគេឮ និងឃើញទីសម្គាល់ដែលលោកបានធ្វើ 7ដ្បិតមានវិញ្ញាណអាក្រក់បានចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងជាខ្លាំង ហើយមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើនបានជា។ 8ដូច្នេះ នៅទីក្រុងនោះមានអំណរជាខ្លាំង។
9នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ពីមុនជាអ្នកដែលនាំឲ្យសាសន៍សាម៉ារីកោតសរសើរ ដោយធ្លាប់ប្រើមន្តអាគម ទាំងប្រកាសថាខ្លួនជាអ្នកធំ។ 10គេទាំងអស់គ្នា ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ សុទ្ធតែយកចិត្តទុកដាក់ស្តាប់គាត់ ដោយពោលថា៖ «អ្នកនេះជាព្រះចេស្តារបស់ព្រះដ៏ធំហើយ!»។ 11គេយកចិត្តទុកដាក់ស្តាប់គាត់ ព្រោះគាត់សម្តែងមន្តអាគមឲ្យគេស្ញើចសរសើរយូរមកហើយ។ 12ប៉ុន្ដែ ពេលគេបានជឿតាមលោកភីលីព ដែលបានប្រកាសដំណឹងល្អពីព្រះរាជ្យរបស់ព្រះ និងពីព្រះនាមព្រះយេស៊ូវគ្រីស្ទ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុសទាំងស្រី។ 13ស៊ីម៉ូនផ្ទាល់ក៏ជឿដែរ ហើយក្រោយពីបានទទួលពិធីជ្រមុជទឹករួចហើយ គាត់ក៏នៅជាប់ជាមួយលោកភីលីពរហូត ហើយគាត់មានសេចក្ដីអស្ចារ្យ ដោយឃើញទីសម្គាល់ និងការអស្ចារ្យធំៗដែលបានកើតឡើង។
14កាលពួកសាវកនៅក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ គេក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។ 15លុះអ្នកទាំងពីរបានចុះទៅដល់ ក៏អធិស្ឋានឲ្យពួកគេដើម្បីឲ្យបានទទួលព្រះវិញ្ញាណបរិសុទ្ធ 16ដ្បិតព្រះវិញ្ញាណមិនទាន់បានយាងចុះមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយទេ គេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។ 17ពេលនោះ អ្នកទាំងពីរបានដាក់ដៃលើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធ។ 18កាលស៊ីម៉ូនបានឃើញថា ព្រះបានប្រទានព្រះវិញ្ញាណតាមរយៈពួកសាវកដាក់ដៃលើ គាត់ក៏យកប្រាក់មកជូនអ្នកទាំងពីរ ដោយពោលថា៖ 19«សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ»។ 20ប៉ុន្តែ លោកពេត្រុសតបទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នក វិនាសជាមួយអ្នកទៅចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់មកទិញអំណោយទានរបស់ព្រះបាន! 21អ្នកគ្មានភាគ គ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនទៀងត្រង់ចំពោះព្រះទេ។ 22ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះទៅ ហើយអធិស្ឋានដល់ព្រះអម្ចាស់ ក្រែងទ្រង់អត់ទោសឲ្យអ្នកដែលមានបំណងបែបនេះ។ 23ដ្បិតខ្ញុំឃើញថា អ្នកនៅជាប់ក្នុងសេចក្តីជូរល្វីង ហើយក៏ជាប់ក្នុងចំណងនៃអំពើទុច្ចរិតដែរ»។ 24លោកស៊ីម៉ូនតបថា៖ «សូមអធិស្ឋានដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាកើតឡើងដល់ខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។
25កាលអ្នកទាំងពីរបានធ្វើបន្ទាល់ ហើយបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកលោកក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អដល់ភូមិជាច្រើនរបស់សាសន៍សាម៉ារី។
លោកភីលីព និងអ្នកកម្រៀវសាសន៍អេធីយ៉ូពី
26ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡិម ទៅក្រុងកាសាទៅ»។ នេះជាផ្លូវមួយស្ងាត់!។ 27លោកក៏ក្រោកឡើង ហើយចេញដំណើរទៅ។ មានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកម្រៀវ ជាមន្ត្រីរបស់ព្រះនាងកានដេស មហាក្សត្រិយានីរបស់សាសន៍អេធីយ៉ូពី ហើយលោកជាអ្នកគ្រប់គ្រងរាជទ្រព្យទាំងប៉ុន្មានរបស់ព្រះនាង។ លោកបានមកក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំ 28ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរហោរាអេសាយ។ 29ពេលនោះ ព្រះវិញ្ញាណមានព្រះបន្ទូលទៅលោកភីលីពថា៖ «ចូលទៅកៀកនឹងរទេះសេះនោះទៅ»។ 30លោកភីលីពក៏រត់ចូលទៅ ហើយឮមន្រ្តីនោះកំពុងអានគម្ពីរហោរាអេសាយ។ លោកភីលីពសួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះឬទេ?» 31មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។ 32បទគម្ពីរដែលលោកកំពុងអាននោះគឺ «ព្រះអង្គត្រូវគេនាំយកទៅសម្លាប់ដូចជាចៀម ដែលមិនបានហើបមាត់សោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោម។ 33ពេលព្រះអង្គត្រូវគេបន្ទាបបន្ថោក គេបានដកសេចក្តីយុត្តិធម៌ចេញពីព្រះអង្គទៅ។ តើអ្នកណាអាចតំណាលពីពូជពង្សរបស់ព្រះអង្គបាន ដ្បិតគេបានដកព្រះជន្មព្រះអង្គចេញពីផែនដីហើយ» ។ 34អ្នកកម្រៀវនោះសួរលោកភីលីពថា៖ «ខ្ញុំសូមសួរលោក តើហោរាមានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? អំពីលោកផ្ទាល់ ឬអំពីអ្នកណាម្នាក់ផ្សេងទៀត?» 35ពេលនោះ លោកភីលីពបើកមាត់ ហើយប្រាប់ដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមជាមួយបទគម្ពីរនោះ។ 36កាលកំពុងធ្វើដំណើរតាមផ្លូវ គេក៏មកដល់កន្លែងមានទឹក ហើយអ្នកកម្រៀវនោះមានប្រសាសន៍ថា៖ «មើល៍! ទីនេះមានទឹក តើមានអ្វីរាំងរាខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកឬទេ?» 37[លោកភីលីពឆ្លើយថា៖ «បើលោកជឿអស់ពីចិត្តមែន លោកអាចទទួលពិធីនេះបាន»។ មន្រ្តីនោះឆ្លើយតបវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជ្យបុត្រារបស់ព្រះ»]។ 38លោកបង្គាប់ឲ្យបញ្ឈប់រទេះ ហើយអ្នកទាំងពីរ ទាំងលោកភីលីព និងអ្នកកម្រៀវ ក៏ចុះទៅក្នុងទឹក រួចលោកក៏ជ្រមុជទឹកឲ្យអ្នកកម្រៀវនោះ។ 39ពេលគេឡើងចេញពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់លោកភីលីពចេញទៅបាត់ អ្នកកម្រៀវមិនឃើញលោកទៀតទេ ហើយគាត់ក៏បន្តដំណើរទៅទាំងអរសប្បាយ។ 40ប៉ុន្តែ លោកភីលីពបានឃើញថា លោកនៅឯក្រុងអាសូត លោកក៏ដើរទៅទាំងប្រកាសដំណឹងល្អនៅអស់ទាំងក្រុង រហូតទៅដល់ក្រុងសេសារា។
Pašlaik izvēlēts:
កិច្ចការ 8: គកស១៦
Izceltais
Dalīties
Kopēt

Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
© 2016 United Bible Societies

: