Logo YouVersion
Icona Cerca

ជំរឿន​ប្រជាជន 7

7
ជំនូន​របស់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ក្នុង​ឱកាស​សម្ពោធ​ជំរំ‌សក្ការៈ
1នៅ​ថ្ងៃ​ម៉ូសា​ដំឡើង​ជំរំ‌សក្ការៈ​រួច​រាល់​ហើយ គាត់​បាន​ចាក់​ប្រេង​លើ​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ជំរំ‌សក្ការៈ ដើម្បី​ញែក​ជា​សក្ការៈ ហើយ​គាត់​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែកជា​សក្ការៈ​ដែរ។ 2ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​គ្នា​ជូន​ជំនូន។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ដែល​បាន​ចូល​រួម​ជំរឿន​ប្រជា‌ជន។ 3ពួក​គេ​បាន​យក​ជំនូន​របស់​ខ្លួន​មក​ជូនអុលឡោះ‌តាអាឡា រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នី​មួយៗ​ជា​ជំនូន​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នី​មួយៗ​ជា​ជំនូន​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​ជំនូន​ទាំង​នោះ​មក​ជូន​នៅ​មុខ​ជំរំ‌សក្ការៈ។
4 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ 5«ចូរ​ទទួល​ជំនូន​ទាំង​នេះ​ពី​ពួក​គេ យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​កិច្ច​ការ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ត្រូវ​ប្រគល់​ជំនូន​ឲ្យ​ពួក​លេវី​តាម​មុខ​ងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។ 6ម៉ូសា​ក៏​ប្រគល់​រទេះ និង​គោ​ឲ្យ​ពួក​លេវី។ 7គាត់​ឲ្យ​រទេះ​ពីរ និង​គោ​ពីរ​នឹម​ទៅ​កូន​ចៅ​គើសូន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​របស់​គេ។ 8គាត់​ឲ្យ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​ម៉្រារី សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​អ៊ីមុាំ​ហារូន។ 9គាត់​ពុំ​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារកិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។
10នៅ​ថ្ងៃ​ដែល​ម៉ូសា​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ​ពួក​មេ​ដឹក​នាំ​បាន​យក​ជំនូន​មក​ជូន​នៅ​មុខ​អាសនៈ។ 11អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​ជំនូន​មួយ​ថ្ងៃ​ម្នាក់ មក​ជូន​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។
12អ្នក​ដែល​ជូន​ជំនូន​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។ 13ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង​សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 14បន្ទាប់​មក មាន​ពែង​មាស​មួយ ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 15គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ​កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 16ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 17ហើយ​គោ​ឈ្មោល​ពីរ​ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់។
18នៅ​ថ្ងៃ​ទី​ពីរ លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ ពី​កុល‌សម្ព័ន្ធ​អ៊ីសាខារ នាំ​យក​ជំនូន​របស់​គាត់​មក​ជូន។ 19ជំនូន​ដែល​គាត់​ជូន​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 20បន្ទាប់​មក មាន​ពែង​មាស​មួយ ទម្ងន់​បី​តម្លឹង​ដែល​មាន​គ្រឿង​ក្រអូប​ពេញ 21គោ​ស្ទាវ​មួយ​ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 22ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 23ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ។
24នៅ​ថ្ងៃ​ទី​បី គឺ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន ជា​មេ​ដឹក​នាំ​របស់​កូន​សាប់យូ‌ឡូន។ 25ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 26បន្ទាប់​មក មាន​ពែង​មាស​មួយ ទម្ងន់​បី​តម្លឹង​ដែល​មាន​គ្រឿង​ក្រអូប​ពេញ 27គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 28ពពែ​ឈ្មោល​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 29ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។
30នៅ​ថ្ងៃ​ទី​បួន គឺ​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​រូបេន។ 31ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង​សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 32បន្ទាប់​មក មាន​ពែង​មាស​មួយ ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 33គោ ស្ទាវ​មួយ​ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ មួយ​ខួប​មួយ​សម្រាប់ ធ្វើ​ជា​គូរបាន​ដុត 34ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 35ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ។
36នៅ​ថ្ងៃ​ទី​ប្រាំ គឺ​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរីសា‌ដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ស៊ីម្មាន។ 37ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ‌តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 38បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 39គោ​ស្ទាវ​មួយ​ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 40ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 41ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរីសា‌ដាយ។
42នៅ​ថ្ងៃ​ទី​ប្រាំ​មួយ គឺ​លោ​កអេលា‌សាប់ ជា​កូន​របស់​លោក​ដេហ៊ូ‌អែល ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​កាដ។ 43ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 44បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 45គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ​កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 46ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 47ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេហ៊ូ‌អែល។
48នៅ​ថ្ងៃទី​ប្រាំ‌ពីរ គឺ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រាអ៊ីម។ 49ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 50បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 51គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ​កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 52ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 53ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោកអាំមី‌ហ៊ូដ។
54នៅ​ថ្ងៃ​ទី​ប្រាំ‌បី គឺ​លោក​កាម៉ាលាល ជា​កូន​របស់​លោក​ផ្តាស៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ម៉ាណាសេ។ 55ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 56បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 57គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 58ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 59ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​កាម៉ាលាល ជា​កូន​របស់​លោក​ផ្តាស៊ើរ។
60នៅ​ថ្ងៃ​ទី​ប្រាំ‌បួន គឺ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាហូនី ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ពុន‌យ៉ាមីន។ 61ជំនូន​របស់​គាត់ មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 62បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 63គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 64ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 65ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាហូនី។
66នៅ​ថ្ងៃ​ទី​ដប់ គឺ​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមីសា‌ដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ដាន់។ 67ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 68បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 69គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 70ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 71ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមីសា‌ដាយ។
72នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេស៊ើរ។ 73ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 74បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 75គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 76ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 77ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន។
78នៅ​ថ្ងៃ​ទី​ដប់‌ពីរ គឺ​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន់ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែប‌ថាលី។ 79ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។ 80បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ 81គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត 82ពពែ​ឈ្មោល​មួយ សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប 83ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន់។
84ជំនូន​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​មក​ជូន នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។ 85ពាន​ប្រាក់​នី​មួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នី​មួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់ ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។ 86រីឯ​ពែង​មាស​ទាំង​ដប់‌ពីរ ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ពែង​នី​មួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាម‌សិប​ប្រាំ​មួយ​តម្លឹង។ 87រីឯ​ចំនួន​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត មាន​គោ​ស្ទាវ​ដប់​ពីរ ចៀម​ឈ្មោល​ដប់​ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ជូន​ជា​មួយ​ជំនូន​ម្សៅ។ រី​ឯ​គូរបាន​រំដោះ​បាប មាន​ពពែ​ឈ្មោល​ដប់​ពីរ។ 88ចំនួន​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​ជំនូន​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។
89នៅ​ពេល​ដែល​ម៉ូសា​ចូល​ទៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​សន្ទនា​ជា​មួយ​ទ្រង់ គាត់​បាន​ឮ​សំឡេង ពី​លើ​គំរប​ហិប​នៃ​សន្ធិ​សញ្ញា​ដែល​ស្ថិត​នៅ​ចន្លោះ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ។ គាត់​ក៏​សន្ទនា​ជា​មួយ​ទ្រង់។

Evidenzia

Condividi

Copia

None

Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi