កិច្ចការ 17
17
មនុស្សជ្រួលច្របល់នៅក្រុងថែស្សាឡូនីច
1កាលលោកប៉ុល និងលោកស៊ីឡាសបានធ្វើដំណើរឆ្លងផុតក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនាហើយ ពួកលោកបានមកដល់ក្រុងថែស្សាឡូនីច ដែលនៅទីនោះ មានសាលាប្រជុំមួយរបស់សាសន៍យូដា។ 2លោកប៉ុលក៏ចូលទៅក្នុងសាលាប្រជុំ តាមទម្លាប់របស់លោក ហើយជជែកវែកញែកអំពីបទគម្ពីរជាមួយពួកគេ អស់រយៈពេលបីថ្ងៃសប្ប័ទ 3ទាំងពន្យល់បញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយមានប្រសាសន៍ថា៖ «ព្រះយេស៊ូវដែលខ្ញុំប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រីស្ទ»។ 4អ្នកទាំងនោះខ្លះក៏យល់ព្រម ហើយបានចូលរួមជាមួយលោកប៉ុល និងលោកស៊ីឡាស ព្រមទាំងពួកសាសន៍ក្រិកជាច្រើន ដែលគោរពកោតខ្លាចព្រះ និងស្រ្ដីៗអ្នកមុខអ្នកការជាច្រើនក៏ចូលរួមដែរ។ 5ប៉ុន្ដែ ពួកសាសន៍យូដាមានចិត្តច្រណែន ហើយនាំមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានគ្នាមួយក្រុម ឲ្យបង្កើតចលាចលក្នុងទីក្រុង គេសម្រុកចូលផ្ទះលោកយ៉ាសុន រកចាប់លោកប៉ុល និងលោកស៊ីឡាស យកមកឲ្យប្រជាជនកាត់ទោស។ 6ពេលរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសុន និងពួកបងប្អូនខ្លះ កន្ត្រាក់នាំទៅយកជូនអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកដែលនាំឲ្យពិភពលោកក្រឡាប់ចាក់ បានមកដល់ទីនេះហើយ 7យ៉ាសុនបានទទួលគេឲ្យស្នាក់នៅ ហើយប្រព្រឹត្តសុទ្ធតែប្រឆាំងនឹងរាជក្រឹត្យរបស់សេសារ ដោយនិយាយថា មានស្តេចមួយទៀត ឈ្មោះយេស៊ូវ»។ 8មនុស្សទាំងអស់ និងពួកអាជ្ញាធរក្រុងមានការព្រួយបារម្ភ ពេលឮដូច្នេះ។ 9កាលគេបានយកប្រាក់ធានាពីលោកយ៉ាសុន និងអ្នកឯទៀតរួចហើយ គេក៏ដោះលែងឲ្យទៅវិញ។
លោកប៉ុល និងលោកស៊ីឡាសនៅក្រុងបេរា
10ពួកបងប្អូនក៏ឲ្យលោកប៉ុល និងលោកស៊ីឡាស ចេញទៅក្រុងបេរាទាំងយប់ភ្លាម ហើយពេលទៅដល់ ពួកលោកក៏ចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា។ 11សាសន៍យូដានៅក្រុងនេះ មានចិត្តល្អជាងសាសន៍យូដានៅក្រុងថែស្សាឡូនីច ដ្បិតគេទទួលព្រះបន្ទូលដោយចិត្តសង្វាត ទាំងពិចារណាមើលគម្ពីររាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ 12ដូច្នេះ ក្នុងចំណោមពួកគេ មានមនុស្សជាច្រើនបានជឿ មានទាំងស្ត្រីទាំងបុរសអ្នកមុខអ្នកការសាសន៍ក្រិកជាច្រើនបានជឿដែរ។ 13ប៉ុន្ដែ ពេលពួកសាសន៍យូដានៅក្រុងថែស្សាឡូនីចបានដឹងថា លោកប៉ុលបានប្រកាសព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេនាំគ្នាមកញុះញង់នៅទីនោះទៀត។ 14ពេលនោះ ពួកបងប្អូនក៏នាំលោកប៉ុលចេញទៅឯមាត់សមុទ្រភ្លាម តែលោកស៊ីឡាស និងលោកធីម៉ូថេ ស្នាក់នៅទីនោះដដែល។ 15ពួកអ្នកដែលជូនដំណើរលោកប៉ុល បានមកជាមួយលោកត្រឹមក្រុងអាថែន ហើយក្រោយពីបានទទួលពាក្យផ្ដាំផ្ញើពីលោកប៉ុល ដែលផ្តាំទៅលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកជួបលោកជាប្រញាប់រួចហើយ គេក៏ត្រឡប់ទៅវិញ។
លោកប៉ុលនៅក្រុងអាថែន
16កាលលោកប៉ុលកំពុងរង់ចាំអ្នកទាំងពីរនៅក្រុងអាថែន វិញ្ញាណរបស់លោកពុះកញ្ជ្រោលជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ។ 17ដូច្នេះ លោកក៏ជជែកវែកញែកនៅក្នុងសាលាប្រជុំជាមួយសាសន៍យូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ ហើយរាល់ថ្ងៃនៅទីផ្សារជាមួយអស់អ្នកដែលជួបជាមួយលោក។ 18មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្តូអ៊ីក ក៏បានសន្ទនាជាមួយលោក ខ្លះពោលថា៖ «តើអ្នកដែលនិយាយប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយពីអ្វី?» ខ្លះទៀតពោលថា៖ «មើលទៅដូចជាគាត់ប្រកាសពីព្រះពួកបរទេស»។ ដ្បិតលោកកំពុងប្រកាសអំពីព្រះយេស៊ូវ និងអំពីការរស់ពីស្លាប់។ 19គេក៏នាំលោកទៅភ្នំអើរីយ៉ូស សួរថា៖ «តើយើងអាចដឹងពីសេចក្ដីបង្រៀនថ្មី ដែលលោកប្រកាសនេះបានឬទេ? 20ដ្បិតយើងបានឮលោកប្រកាសយ៉ាងចម្លែក ដូច្នេះ យើងចង់ដឹងសេចក្តីទាំងនេះមានន័យដូចម្ដេច»។ 21ពួកអ្នកនៅក្រុងអាថែន និងពួកអ្នកប្រទេសក្រៅដែលរស់នៅក្រុងនោះទាំងប៉ុន្មាន មិនចំណាយពេលធ្វើអ្វីក្រៅតែពីនិយាយ ឬស្តាប់រឿងថ្មីប៉ុណ្ណោះឡើយ។
22ដូច្នេះ លោកប៉ុលឈរនៅកណ្តាលទីអើរីយ៉ូស មានប្រសាសន៍ថា៖ «អស់លោកអ្នកក្រុងអាថែនអើយ ខ្ញុំយល់ឃើញថា គ្រប់ផ្លូវទាំងអស់ អស់លោកខ្នះខ្នែងកាន់សាសនាខ្លាំងណាស់។ 23ដ្បិត ពេលខ្ញុំដើរកាត់ ខ្ញុំសង្កេតឃើញគ្រឿងសក្ការៈដែលអស់លោកគោរពបូជា ហើយខ្ញុំក៏ឃើញអាសនាមួយ ដែលមានចារឹកអក្សរថា "ព្រះដែលមិនស្គាល់"។ ដូច្នេះ ខ្ញុំនឹងប្រាប់អស់លោកពីព្រះ ដែលអស់លោកគោរពបូជា ដោយមិនស្គាល់ហ្នឹងហើយ។ 24ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ 25ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។ 26ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ 27ដើម្បីឲ្យគេស្វែងរកព្រះ ហើយបើគេស្វែងរកព្រះអង្គមែននោះ គេមុខជានឹងរកព្រះអង្គឃើញមិនខាន។ តាមពិត ព្រះអង្គមិនគង់ឆ្ងាយពីយើងម្នាក់ៗទេ។ 28ដ្បិត "នៅក្នុងព្រះអង្គ យើងរស់នៅ មានចលនា ហើយមានជីវិតជាមនុស្ស" ដូចកវីខ្លះរបស់អស់លោក បានពោលថា៖ "ដ្បិតយើងក៏ជាពូជរបស់ព្រះអង្គដែរ"។ 29ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។ 30ពីមុន ព្រះបានទតរំលងគ្រាខ្លៅល្ងង់នោះមែន តែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងឲ្យប្រែចិត្តវិញ 31ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។
32កាលគេបានឮអំពីមនុស្សស្លាប់រស់ឡើងវិញ មានខ្លះចំអកឲ្យ ហើយខ្លះទៀតពោលថា៖ «យើងនឹងស្ដាប់អំពីរឿងនេះម្តងទៀត»។ 33ដូច្នេះ លោកប៉ុលក៏ចេញពីចំណោមគេទៅ។ 34ប៉ុន្តែ មានពួកគេខ្លះចូលរួមជាមួយលោក ហើយបានជឿ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកឯទៀតដែលនៅជាមួយអ្នកទាំងនោះ។
Chwazi Kounye ya:
កិច្ចការ 17: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: