កិច្ចការ 16
16
លោកធីម៉ូថេរួមដំណើរជាមួយលោកប៉ុល និងលោកស៊ីឡាស
1លោកប៉ុលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ត្រា ហើយនៅទីនោះ មានសិស្សម្នាក់ ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលជាអ្នកជឿ តែឪពុកជាសាសន៍ក្រិក។ 2គាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមពួកបងប្អូននៅក្រុងលីស្ត្រា និងក្រុងអ៊ីកូនាម។ 3លោកប៉ុលចង់ឲ្យធីម៉ូថេរួមដំណើរជាមួយលោក ហើយលោកបាននាំគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះយោគយល់ដល់សាសន៍យូដាដែលនៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រិក។ 4ពេលពួកលោកធ្វើដំណើរកាត់ក្រុងទាំងនោះ ពួកលោកប្រគល់សេចក្ដីសម្រេចរបស់ពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិមដល់គេ ដើម្បីឲ្យគេអនុវត្តតាម។ 5ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានមានជំនឿកាន់តែរឹងមាំ ហើយចំនួនពួកសិស្សចេះតែចម្រើនឡើងរាល់ថ្ងៃ។
លោកប៉ុលនិមិត្តឃើញបុរសម្នាក់នៅស្រុកម៉ាសេដូន
6ដោយព្រះវិញ្ញាណបរិសុទ្ធបានឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ពួកលោកក៏ធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី។ 7ពេលពួកលោកបានមកដល់ស្រុកមីស៊ា លោកបម្រុងចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ។ 8ដូច្នេះ ពួកលោកក៏ឆ្លងកាត់ស្រុកមីស៊ា ចុះទៅក្រុងទ្រអាស។ 9នៅយប់នោះ លោកប៉ុលមាននិមិត្តមួយ គឺឃើញបុរសម្នាក់ពីស្រុកម៉ាសេដូន ឈរអង្វរលោកថា៖ «សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង!»។ 10ក្រោយពេលលោកបានឃើញនិមិត្តនោះហើយ យើង ក៏រកឱកាសនឹងទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
នាងលីឌាប្រែចិត្ដជឿព្រះអម្ចាស់
11ដូច្នេះ យើងបានចុះសំពៅចេញពីក្រុងទ្រអាស តម្រង់ទៅកោះសាម៉ូត្រាស ហើយស្អែកឡើងបានមកដល់ក្រុងនាប៉ូល 12ហើយចេញពីក្រុងនោះ មកដល់ក្រុងភីលីព ជាទីក្រុងលេខមួយក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់រ៉ូម។ យើងបានស្នាក់នៅទីនេះជាច្រើនថ្ងៃ។
13នៅថ្ងៃសប្ប័ទ យើងចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ដោយយើងនឹកគិតថា នឹងមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ត្រីដែលជួបជុំគ្នានៅទីនោះ។ 14មានស្ត្រីម្នាក់ ឈ្មោះលីឌា ពីស្រុកធាទេរ៉ា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយ នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្តីដែលលោកប៉ុលមានប្រសាសន៍។ 15កាលនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងក៏អញ្ជើញយើងថា៖ «បើអស់លោកយល់ឃើញថា នាងខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះនាងខ្ញុំទៅ»។ នាងក៏ទទូចរហូតដល់យើងយល់ព្រម។
លោកប៉ុល និងលោកស៊ីឡាសនៅក្នុងគុក
16មានថ្ងៃមួយ ពេលយើងកំពុងធ្វើដំណើរទៅកន្លែងអធិស្ឋាន យើងបានជួបស្រីបម្រើម្នាក់ដែលមានអារក្សភីថង់ចូល ហើយធ្វើឲ្យពួកម្ចាស់របស់នាងរកកម្រៃបានយ៉ាងច្រើន ដោយការទាយ។ 17នាងដើរតាមលោកប៉ុល និងយើង ទាំងស្រែកថា៖ «អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់យើងពីផ្លូវសង្គ្រោះ»។ 18នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ ទាល់តែលោកប៉ុលមានការរំខានចិត្ត ហើយបែរទៅបង្គាប់វិញ្ញាណនោះថា៖ «យើងបញ្ជាឯងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចូរចេញពីនាងនេះទៅ!» ហើយវាក៏ចេញនៅវេលានោះឯង។
19ប៉ុន្តែ កាលពួកម្ចាស់របស់នាងឃើញថា គេអស់សង្ឃឹមនឹងរកកម្រៃបាន គេក៏ចាប់លោកប៉ុល និងលោកស៊ីឡាស អូសចូលទៅក្នុងទៅទីផ្សារ នៅចំពោះមុខពួកអាជ្ញាធរ។ 20កាលគេបាននាំលោកទាំងពីរទៅជួបពួកតម្រួតហើយ គេជម្រាបថា៖ «បុរសទាំងនេះជាសាន៍យូដា ហើយគេបង្កចលាចលនៅក្នុងទីក្រុងរបស់យើង។ 21គេប្រកាសប្រាប់ពីទំនៀមទម្លាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់នឹងទទួល ឬកាន់តាមឡើយ»។ 22បណ្ដាជនក៏រួមគ្នាទាស់នឹងពួកលោក ហើយពួកតម្រួតក៏កន្ត្រាក់សម្លៀកបំពាក់របស់ពួកលោកចេញ ហើយបង្គាប់ឲ្យគេវាយពួកលោកនឹងរំពាត់។ 23ក្រោយពីបានវាយឲ្យមានស្នាមជាច្រើនហើយ គេក៏យកពួកលោកទៅដាក់គុក ទាំងបង្គាប់ឆ្មាំគុកឲ្យការពារដោយប្រយ័ត្នប្រយែង។ 24ក្រោយពីបានទទួលបញ្ជានេះហើយ គេក៏នាំយកពួកលោកទៅដាក់ក្នុងគុកជ្រៅ ហើយដាក់ខ្នោះភ្ជាប់នៅជើង។
25លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។ 26រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ 27ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយស្មានថា អ្នកទោសរត់បាត់អស់ហើយ។ 28ប៉ុន្តែ លោកប៉ុលបានស្រែកឡើងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនអី ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!»។ 29ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក ហើយក្រាបចុះនៅទៀបជើងលោកប៉ុល និងលោកស៊ីឡាស ទាំងញាប់ញ័រ។ 30ពេលនោះ គាត់នាំលោកទាំងពីរចេញមកក្រៅ សួរថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើដូចម្តេចដើម្បីឲ្យបានសង្គ្រោះ?» 31លោកមានប្រសាសន៍ថា៖ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះលោកនឹងបានសង្គ្រោះ រួមទាំងក្រុមគ្រួសារលោកផងដែរ»។ 32ពួកលោកក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និងដល់មនុស្សទាំងប៉ុន្មានដែលនៅក្នុងផ្ទះរបស់គាត់។ 33នៅវេលាយប់នោះឯង គាត់បានយកលោកទាំងពីរទៅលាងស្នាមរបួសចេញ ហើយគាត់ និងក្រុមគ្រួសារគាត់ទាំងអស់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ 34គាត់បាននាំលោកទាំងពីរចូលទៅក្នុងផ្ទះ ហើយរៀបចំម្ហូបអាហារជូន។ គាត់មានចិត្តអរសប្បាយ រួមជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ដោយព្រោះគាត់បានជឿដល់ព្រះ។
35លុះភ្លឺឡើង ពួកតម្រួតបានចាត់នគរបាលមកប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!» 36ឆ្មាំគុកក៏នាំពាក្យនេះមកប្រាប់លោកប៉ុលថា៖ «ពួកតម្រួតបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមអញ្ជើញទៅឥឡូវនេះដោយសុខសាន្តចុះ»។ 37ប៉ុន្តែ លោកប៉ុលឆ្លើយទៅគេថា៖ «យើងជាជាតិរ៉ូម គេបានវាយយើងនឹងរំពាត់នៅកណ្តាលជំនុំ ដោយមិនបានកាត់ទោស ទាំងបានដាក់គុកយើងទៀត ហើយឥឡូវនេះ គេចង់បណ្ដេញយើងចេញដោយសម្ងាត់ដូច្នេះឬ? ទេ មិនបានទេ សុំឲ្យពួកលោកមកនាំយើងចេញដោយផ្ទាល់វិញ»។ 38នគរបាលក៏យកពាក្យនោះទៅជម្រាបពួកតម្រួត ហើយពួកតម្រួតក៏មានការភ័យខ្លាច ដោយឮថា អ្នកទាំងពីរជាជាតិរ៉ូម 39ដូច្នេះ គេក៏មកសូមទោសលោកទាំងពីរ ហើយនាំពួកលោកចេញ រួចអង្វរឲ្យពួកលោកចេញពីទីក្រុងនោះ។ 40ដូច្នេះ ពួកលោកក៏ចេញពីគុក ហើយទៅសួរសុខទុក្ខនាងលីឌា។ កាលបានឃើញពួកបងប្អូនហើយ ពួកលោកក៏លើកទឹកចិត្តគេ រួចចេញដំណើរទៅ។
Chwazi Kounye ya:
កិច្ចការ 16: គកស១៦
Pati Souliye
Pataje
Kopye

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
© 2016 United Bible Societies

: