ម៉ាកុស 5
5
ណាពីអ៊ីសាដេញអ៊ីព្លេសចេញពីមនុស្សម្នាក់
1អ៊ីសា និងពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន។ 2កាលអ៊ីសាឡើងពីទូកភ្លាម បុរសម្នាក់មានអ៊ីព្លេសក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកអ៊ីសា។ 3បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ 4គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្ដែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់បានឡើយ។ 5គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ 6កាលគាត់ឃើញអ៊ីសាពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំអ៊ីសា 7ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱអ៊ីសា ជាបុត្រារបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ តើលោកចង់ធ្វើអ្វីខ្ញុំ? ខ្ញុំអង្វរលោកក្នុងនាមអុលឡោះ សូមមេត្ដាកុំធ្វើទុក្ខទោសខ្ញុំអី!»។ 8អ៊ីព្លេសនិយាយដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាថា៖ «នែ៎អ៊ីព្លេស ចូរចេញពីអ្នកនេះទៅ!»។ 9អ៊ីសាមានប្រសាសន៍ទៅអ៊ីព្លេសថា៖ «ឯងឈ្មោះអី?» អ៊ីព្លេសឆ្លើយថា៖ «ខ្ញុំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ 10វាទទូចអង្វរ សូមកុំឲ្យអ៊ីសាបណ្ដេញពួកវាចេញពីស្រុកនោះ។ 11នៅក្បែរនោះមានជ្រូកមួយហ្វូងធំ កំពុងរកស៊ីនៅតាមចង្កេះភ្នំ។ 12អ៊ីព្លេសទាំងនោះអង្វរអ៊ីសាថា៖ «សូមបញ្ជូនយើងខ្ញុំឲ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ 13អ៊ីសាក៏យល់ព្រម។ អ៊ីព្លេសចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជំរាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ 14ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ 15គេចូលមករកអ៊ីសា ឃើញបុរសដែលមានអ៊ីព្លេសចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។ 16អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក រៀបរាប់ប្រាប់គេអំពីហេតុការណ៍ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។ 17គេសូមអង្វរអ៊ីសា ឲ្យចាកចេញពីស្រុកភូមិរបស់គេ។ 18ពេលអ៊ីសាកំពុងចុះទូក បុរសដែលអ៊ីព្លេសចូលពីមុន បានអង្វរសុំនៅជាមួយអ៊ីសា។ 19អ៊ីសាមិនយល់ព្រមទេ ផ្ទុយទៅវិញ អ៊ីសាប្រាប់ថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះជាអម្ចាស់បានប្រោសដល់អ្នកដោយចិត្តអាណិតអាសូរ»។
20បុរសនោះក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសប្រាប់ឲ្យប្រជាជនក្នុងស្រុកដេកាប៉ូល ដឹងអំពីការទាំងអស់ ដែលអ៊ីសាបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់និយាយកោតស្ញប់ស្ញែងក្រៃលែង។
ណាពីអ៊ីសាប្រោសស្ដ្រីមានជំងឺធ្លាក់ឈាមឲ្យជា និងប្រោសកូនស្រីលោកយ៉ៃរូសឲ្យរស់ឡើងវិញ
21អ៊ីសាឆ្លងទូកពីត្រើយម្ខាងមកវិញ គាត់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមអ៊ីសាម្ដងទៀត។ 22ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំម្នាក់ឈ្មោះយ៉ៃរូស មកដល់។ កាលគាត់ឃើញអ៊ីសា គាត់ក្រាបទៀបដល់ជើងអ៊ីសា 23ហើយទទូចអង្វរអ៊ីសាថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។ 24អ៊ីសាទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមអ៊ីសាទៅ ទាំងប្រជ្រៀតគ្នាជុំវិញអ៊ីសា។
25នៅពេលនោះ មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ 26គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញនាងកាន់តែឈឺខ្លាំងឡើងៗ។ 27នាងបានឮគេនិយាយអំពីអ៊ីសា ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់អាវរបស់អ៊ីសាពីខាងក្រោយ 28ដ្បិតនាងនឹកក្នុងចិត្ដថា៖ «បើខ្ញុំបានពាល់អាវរបស់អ៊ីសា ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។ 29រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ 30នៅពេលនោះ អ៊ីសាដឹងភ្លាមថា មានអំណាចមួយចេញពីខ្លួន អ៊ីសាបែរទៅរកបណ្ដាជន មានប្រសាសន៍ថា៖ «អ្នកណាពាល់អាវខ្ញុំ?»។ 31ពួកសិស្សជម្រាបអ៊ីសាថា៖ «តួនឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងតួនគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាតួនសួរថា អ្នកណាពាល់តួនដូច្នេះ?»។ 32អ៊ីសាមើលជុំវិញដើម្បីឲ្យដឹងថា អ្នកណាបានពាល់គាត់។ 33ស្ដ្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបដល់ជើងអ៊ីសា ហើយប្រាប់ការពិតទាំងអស់ដល់អ៊ីសា។ 34អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ដ ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។
35កាលអ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានតួនធ្វើអ្វី?»។ 36អ៊ីសាមិនយកចិត្តទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែអ៊ីសាមានប្រសាសន៍ទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។ 37អ៊ីសាមិនអនុញ្ញាតឲ្យអ្នកណាទៅតាមគាត់ឡើយ លើកលែងតែពេត្រុស យ៉ាកកូប និងយ៉ូហានជាប្អូនរបស់ពួកគេ។ 38កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ អ៊ីសាឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ 39អ៊ីសាចូលទៅក្នុងផ្ទះ មានប្រសាសន៍ទៅគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ 40គេនាំគ្នាចំអកដាក់អ៊ីសា អ៊ីសាក៏ដេញគេឲ្យចេញទៅក្រៅទាំងអស់គ្នា រួចអ៊ីសានាំតែឪពុកម្ដាយក្មេង និងសិស្សទាំងបីនាក់ ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ 41អ៊ីសាចាប់ដៃក្មេងស្រីនោះ ទាំងមានប្រសាសន៍ថា៖ «តាលីថាគូមី!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។ 42ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ 43ប៉ុន្ដែ អ៊ីសាហាមប្រាមគេ មិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក អ៊ីសាប្រាប់គេឲ្យយកចំណីអាហារ មកឲ្យក្មេងស្រីនោះបរិភោគ។
Trenutno odabrano:
ម៉ាកុស 5: អគត
Istaknuto
Podijeli
Kopiraj

Želiš li svoje istaknute stihove spremiti na sve svoje uređaje? Prijavi se ili registriraj
© 2014 United Bible Societies, UK.

: