ម៉ាកុស 2
2
ណាពីអ៊ីសាប្រោសមនុស្សខ្វិនម្នាក់ឲ្យជា
1ប៉ុន្មានថ្ងៃក្រោយមក អ៊ីសាត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា អ៊ីសានៅក្នុងផ្ទះ។ 2មានមនុស្សយ៉ាងច្រើន មកមូលផ្ដុំគ្នាកកកុញគ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ អ៊ីសាថ្លែងបន្ទូលរបស់អុលឡោះឲ្យគេស្ដាប់។ 3មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកអ៊ីសា។ 4ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតអ៊ីសាបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលអ៊ីសាអង្គុយ ហើយសំរូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ 5កាលអ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ 6ពួកតួនខ្លះ ដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្ដថា៖ 7«ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថអុលឡោះ ដោយពោលពាក្យស្មើនឹងអុលឡោះបែបនេះ? ក្រៅពីអុលឡោះមួយគត់ តើនរណាអាចអត់ទោសមនុស្ស ឲ្យរួចពីបាបបាន?»។ 8អ៊ីសាឈ្វេងយល់ចិត្ដគំនិតរបស់គេភ្លាម គាត់មានប្រសាសន៍ទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? 9បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នកដើរទៅចុះ”តើឃ្លាមួយណាស្រួលនិយាយជាង? 10ប៉ុន្ដែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រាមនុស្សមានអំណាចនឹងអត់ទោសឲ្យមនុស្សនៅលើផែនដីនេះ រួចពីបាបបាន»។ អ៊ីសាងាកទៅរកអ្នកខ្វិន ហើយមានប្រសាសន៍ថា៖ 11«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ 12មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឲ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះទាំងពោលថា៖ «យើងមិនដែលបានឃើញការអស្ចារ្យណាមួយ ដូចពេលនេះឡើយ!»។
ណាពីអ៊ីសាហៅលោកលេវី
13អ៊ីសាទៅតាមឆេ្នរសមុទ្រកាលីឡេ ម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកអ៊ីសា អ៊ីសាក៏បង្រៀនពួកគេ។ 14កាលអ៊ីសាដើរកាត់តាមនោះ អ៊ីសាឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមអ៊ីសាទៅ។
15បន្ទាប់មក អ៊ីសាពិសាបាយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយអ៊ីសា និងពួកសិស្ស។ មានមនុស្សប្រភេទនោះច្រើននាក់ បានមកតាមអ៊ីសា។ 16ពួកតួនពីគណៈផារីស៊ី ឃើញអ៊ីសាពិសាបាយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាគាត់បរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ 17អ៊ីសាបាន ឮគេនិយាយដូច្នេះ ក៏ឆ្លើយថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។
អំពីការតមអាហារ
18ថ្ងៃមួយ ពួកសិស្សរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកសួរអ៊ីសាថា៖ «សិស្សរបស់យ៉ះយ៉ា និងសិស្សខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោក មិនតមដូច្នេះ?»។ 19អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! ដរាបណា កូនកំលោះនៅជាមួយ គេមិនអាចតមអាហារបានឡើយ។ 20ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ 21ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ 22ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឲ្យថង់ស្បែកនោះធ្លាយ បណ្ដាលឲ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
ណាពីអ៊ីសាមានអំណាចលើថ្ងៃជំអាត់
23មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាដើរកាត់វាលស្រែ សិស្សរបស់គាត់នាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ 24ពួកខាងគណៈផារីស៊ីជម្រាបអ៊ីសាថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការដែលហ៊ូកុំហាមមិនឲ្យធ្វើ នៅថ្ងៃជំអាត់ដូច្នេះ?»។ 25អ៊ីសាតបទៅគេវិញថា៖ «ក្នុងគីតាបមានអាយិតមួយស្ដីអំពីការដែលទត និងអ្នកបម្រើបានប្រព្រឹត្ដ នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ 26នៅសម័យនោះ លោកអបៀថើរធ្វើជាមូស្ទី។ ទតបានចូលទៅក្នុងដំណាក់របស់អុលឡោះ យកនំបុ័ងដែលគេតាំងជូនអុលឡោះមកបរិភោគ ព្រមទាំងចែកឲ្យពួកអ្នកបម្រើបរិភោគទៀតផង។ តាមហ៊ូកុំមានតែអ៊ីមុាំប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអាយិតនោះទេឬ?»។ 27អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «អុលឡោះបានបង្កើតថ្ងៃជំអាត់ ដើម្បីជាប្រយោជន៍ដល់មនុស្ស ទ្រង់មិនបានបង្កើតមនុស្ស ដើម្បីឲ្យបម្រើថ្ងៃជំអាត់ឡើយ។ 28ហេតុនេះហើយបានជាបុត្រាមនុស្ស ជាម្ចាស់លើថ្ងៃជំអាត់»។
Trenutno odabrano:
ម៉ាកុស 2: អគត
Istaknuto
Podijeli
Kopiraj

Želiš li svoje istaknute stihove spremiti na sve svoje uređaje? Prijavi se ili registriraj
© 2014 United Bible Societies, UK.

: