យ៉ះយ៉ា 2
2
ពិធីមង្គលការនៅភូមិកាណា
1បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ម្តាយអ៊ីសានៅទីនោះ 2ហើយគេក៏បានអញ្ជើញអ៊ីសា និងពួកសិស្សរបស់គាត់ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ 3ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ ម្តាយអ៊ីសាជម្រាបអ៊ីសាថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។ 4អ៊ីសាមានប្រសាសន៍ទៅម្តាយថា៖ «អ្នកម្ដាយអើយ! ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ 5ម្តាយរបស់អ៊ីសាប្រាប់ទៅពួកអ្នកបម្រើថា៖ «បើគាត់ប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ 6នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។ 7អ៊ីសាប្រាប់ទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ 8អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ 9លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹក មកចាក់ពាងទើបដឹង។ 10គាត់ហៅកូនកំលោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
11នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។ 12បន្ទាប់មក អ៊ីសាចុះទៅក្រុងកាពើណិម ជាមួយម្តាយ ព្រមទាំងបងប្អូន និងសិស្សរបស់គាត់ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។
ណាពីអ៊ីសាបណ្ដេញអ្នកលក់ដូរចេញពីម៉ាស្ជិទ
13បុណ្យរំលងរបស់ជនជាតិយូដាជិតមកដល់ហើយ អ៊ីសាក៏ឡើងទៅក្រុងយេរូសាឡឹម។ 14នៅក្នុងបរិវេណម៉ាស្ជិទ អ៊ីសាឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ 15អ៊ីសាយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណម៉ាស្ជិទ អ៊ីសាបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ 16អ៊ីសាប្រាប់ទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់អុលឡោះជាបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ 17ពួកសិស្សនឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគីតាបថា៖
«មកពីខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់
បានជាគេប្រហារជីវិតខ្ញុំ»។
18ពេលនោះ ជនជាតិយូដាសួរអ៊ីសាថា៖ «តើអ្នកមានទីសំគាល់អ្វី បង្ហាញឲ្យយើងដឹងថាអ្នកមានសិទ្ធិធ្វើការទាំងនេះ?»។ 19អ៊ីសាឆ្លើយទៅគេថា៖ «ចូររុះម៉ាស្ជិទនេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ 20ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ម៉ាស្ជិទនេះ រីឯអ្នក អ្នកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ 21តាមពិត អ៊ីសាមានប្រសាសន៍សំដៅទៅលើម៉ាស្ជិទ ដែលជារូបកាយរបស់គាត់វិញឯណោះទេ។ 22ពេលអ៊ីសាបានរស់ឡើងវិញពួកសិស្សនឹកឃើញថា អ៊ីសាមានប្រសាសន៍ដូច្នេះ គេក៏ជឿគីតាប ព្រមទាំងជឿពាក្យរបស់អ៊ីសាដែរ។
ណាពីអ៊ីសាយល់ជម្រៅចិត្ដមនុស្ស
23ពេលអ៊ីសានៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យរំលងមានមនុស្សជាច្រើនបានជឿលើនាមអ៊ីសា ដោយឃើញទីសំគាល់ដែលអ៊ីសាបានធ្វើ។ 24ប៉ុន្ដែ អ៊ីសាពុំទុកចិត្ដគេទេ ដ្បិតគាត់ស្គាល់ចិត្ដគំនិតអ្នកទាំងនោះ 25មិនបាច់មាននរណាពន្យល់អ៊ីសាអំពីចិត្ដមនុស្សឡើយ ព្រោះអ៊ីសាឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។
Trenutno odabrano:
យ៉ះយ៉ា 2: អគត
Istaknuto
Podijeli
Kopiraj

Želiš li svoje istaknute stihove spremiti na sve svoje uređaje? Prijavi se ili registriraj
© 2014 United Bible Societies, UK.

: