យ៉ះយ៉ា 17
17
ណាពីអ៊ីសាទូរអាឲ្យពួកសិស្ស
1កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ គាត់ងើបមុខមើលទៅលើមេឃនិយាយថា៖ «ឱអុលឡោះជាបិតាអើយ ឥឡូវនេះដល់ពេលកំណត់ហើយ សូមសំដែងសិរីរុងរឿងរបស់ខ្ញុំឡើង ដើម្បីឲ្យបុត្រាសំដែងសិរីរុងរឿងរបស់បិតាដែរ។ 2ទ្រង់បានប្រទានឲ្យបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រាផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់ប្រទានមកបុត្រា។ 3រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។ 4ខ្ញុំបានសំដែងសិរីរុងរឿងរបស់អុលឡោះនៅលើផែនដី ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលទ្រង់បញ្ជា ឲ្យខ្ញុំធ្វើនោះចប់សព្វគ្រប់ដែរ។ 5ឱអុលឡោះជាបិតាអើយ ឥឡូវនេះ សូមលើកតម្កើងខ្ញុំឲ្យមានសិរីរុងរឿងនៅជិតទ្រង់ គឺសិរីរុងរឿងដែលខ្ញុំធ្លាប់មាននៅជិតទ្រង់ តាំងពីមុនកំណើតពិភពលោកមក។
6ខ្ញុំបានសំដែងនាមរបស់ទ្រង់ឲ្យអស់អ្នក ដែលទ្រង់ញែកចេញពីលោកនេះប្រទានមកខ្ញុំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ប្រទានគេមកឲ្យខ្ញុំ ហើយគេបានប្រតិបត្ដិតាមបន្ទូលរបស់ទ្រង់។ 7ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលអុលឡោះប្រទានមកខ្ញុំ សុទ្ធតែមកពីទ្រង់ទាំងអស់ 8ដ្បិតខ្ញុំបានប្រគល់បន្ទូលដែលអុលឡោះប្រទានមកខ្ញុំទៅឲ្យគេ គេបានទទួលបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ខ្ញុំបានចេញមកពីអុលឡោះមែន ព្រមទាំងជឿថាទ្រង់បានចាត់ខ្ញុំឲ្យមកទៀតផង។
9ខ្ញុំសូមអង្វរអុលឡោះឲ្យអ្នកទាំងនោះ ខ្ញុំមិនអង្វរទ្រង់ឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ 10អ្វីៗជារបស់អុលឡោះក៏ជារបស់ខ្ញុំ ហើយអ្វីៗជារបស់ខ្ញុំក៏ជារបស់អុលឡោះដែរ។ ខ្ញុំសំដែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ 11ខ្ញុំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយខ្ញុំទៅឯទ្រង់វិញ។ ឱអុលឡោះជាបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះ ដោយនាមទ្រង់ផង គឺនាមនេះហើយដែលទ្រង់បានប្រទានមកខ្ញុំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ 12កាលខ្ញុំនៅជាមួយអ្នកទាំងនោះ ខ្ញុំបានថែរក្សាគេ ដោយនាមដែលទ្រង់បានប្រទានមកខ្ញុំ។ ខ្ញុំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបប៉ុណ្ណោះ។ 13ឥឡូវនេះ ខ្ញុំទៅឯអុលឡោះហើយ ខ្ញុំនិយាយដូច្នេះ ពេលខ្ញុំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ខ្ញុំជាអំណរដ៏ពេញលក្ខណៈ។ 14ខ្ញុំបានប្រទានបន្ទូលរបស់អុលឡោះឲ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចជាខ្ញុំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ 15ខ្ញុំមិនអង្វរអុលឡោះ ឲ្យយកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្ដាការពារគេពីអំណាចអ៊ីព្លេសកំណាចវិញ។ 16គេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចខ្ញុំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ 17សូមប្រោសគេឲ្យបរិសុទ្ធ ដោយសារសេចក្ដីពិត គឺបន្ទូលរបស់ទ្រង់នោះហើយជាសេចក្ដីពិត។ 18ខ្ញុំចាត់គេឲ្យទៅក្នុងលោក ដូចទ្រង់បានចាត់ខ្ញុំឲ្យមកក្នុងលោកដែរ។ 19រីឯខ្ញុំវិញ ខ្ញុំលះបង់ជីវិត ជូនទ្រង់ជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានបរិសុទ្ធដោយសារសេចក្ដីពិត។
20ខ្ញុំមិនអង្វរអុលឡោះឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើខ្ញុំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ 21សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱអុលឡោះជាបិតាអើយ! ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងទ្រង់យ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។ 22រីឯសិរីរុងរឿងដែលអុលឡោះប្រទានមកខ្ញុំ ខ្ញុំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ 23គឺឲ្យខ្ញុំនៅក្នុងគេ ទ្រង់នៅក្នុងខ្ញុំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា អុលឡោះបានចាត់ខ្ញុំឲ្យមក ព្រមទាំងទទួលស្គាល់ថា អុលឡោះស្រឡាញ់គេ ដូចទ្រង់ស្រឡាញ់ខ្ញុំដែរ។ 24ឱអុលឡោះជាបិតាអើយ! ខ្ញុំចង់ឲ្យអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំ បាននៅជាមួយខ្ញុំ ឯកន្លែងដែលខ្ញុំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលទ្រង់ប្រទានមកខ្ញុំ ព្រោះទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ 25ឱអុលឡោះជាបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ទ្រង់ទេ រីឯខ្ញុំវិញ ខ្ញុំស្គាល់ទ្រង់ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថាទ្រង់បានចាត់ខ្ញុំឲ្យមកមែន។ 26ខ្ញុំបានសំដែងនាមទ្រង់ឲ្យគេស្គាល់ ហើយខ្ញុំនឹងសំដែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំស្ថិតនៅក្នុងគេ ហើយខ្ញុំក៏ស្ថិតនៅក្នុងគេដែរ»។
Trenutno odabrano:
យ៉ះយ៉ា 17: អគត
Istaknuto
Podijeli
Kopiraj

Želiš li svoje istaknute stihove spremiti na sve svoje uređaje? Prijavi se ili registriraj
© 2014 United Bible Societies, UK.

: