កិច្ចការ 14
14
លោកប៉ូល និងលោកបារណាបាសនៅក្រុងអ៊ីកូនាម
1នៅក្រុងអ៊ីកូនាម ក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។ 2ប៉ុន្ដែ ជនជាតិយូដាដែលមិនព្រមជឿ បានញុះញង់សាសន៍ដទៃ និងជំរុញគេឲ្យមានចិត្ដប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។ 3លោកប៉ូល និងលោកបារណាបាសស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ អ្នកទាំងពីរមានចិត្ដអង់អាច ដោយទុកចិត្ដលើអុលឡោះជាអម្ចាស់ ដែលទ្រង់បានបញ្ជាក់បន្ទូលអំពីគុណរបស់ទ្រង់ គឺទ្រង់ប្រោសប្រទានឲ្យអ្នកទាំងពីរសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចផ្សេងៗ។ 4មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមសាវ័ក។ 5សាសន៍ដទៃ និងសាសន៍យូដា បានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់អ្នកទាំងពីរ។ 6លោកប៉ូល និងលោកបារណាបាសយល់ថាសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ 7ហើយផ្សព្វផ្សាយដំណឹងល្អនៅទីនោះ។
លោកប៉ូល និងលោកបារណាបាសនៅក្រុងលីស្ដ្រា
8នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ 9គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន 10លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើងឈរឲ្យត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើងហើយដើរបាន។ 11កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ 12គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។ 13បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។
14កាលបារណាបាស និងប៉ូល ដែលជាសាវ័កបានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖ 15«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកអុលឡោះដ៏នៅអស់កល្បជានិច្ចវិញ ជាម្ចាស់ដែលបានបង្កើតផ្ទៃមេឃផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ 16នៅជំនាន់មុនៗ អុលឡោះបានបណ្ដោយឲ្យជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។ 17ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ អុលឡោះនៅតែសំដែងចិត្តសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ទ្រង់ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្ដផង»។ 18ទោះបីអ្នកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
19បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្ដមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា គាត់ស្លាប់បាត់ទៅហើយ។ 20ប៉ុន្ដែ ក្រុមសិស្សនាំគ្នាមកជុំវិញគាត់ គាត់ក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង គាត់ចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។
លោកប៉ូល និងលោកបារណាបាសវិលត្រឡប់ទៅក្រុងអន់ទីយ៉ូកក្នុងស្រុកស៊ីរីវិញ
21លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អនៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនឲ្យធ្វើជាសិស្ស។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។ 22លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្ដមាំមួន និងលើកទឹកចិត្ដគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងនគររបស់អុលឡោះ»។ 23លោកបានតែងតាំងពួកអះលីជំអះនៅតាមក្រុមជំអះនីមួយៗ។ លុះបានទូរអា និងតមអាហាររួចហើយអ្នកទាំងពីរក៏ផ្ញើពួកសិស្ស ទុកនៅនឹងអុលឡោះជាអម្ចាស់ដែលគេបានជឿ។
24បន្ទាប់មកទៀត អ្នកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា មកដល់ស្រុកប៉ាមភីលា។ 25លោកបានប្រកាសបន្ទូលនៃអុលឡោះនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។ 26នៅទីនោះ លោកនាំគ្នាចុះសំពៅវិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំអះបានផ្ញើអ្នកទាំងពីរទៅលើចិត្តប្រណីសន្ដោសរបស់អុលឡោះ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
27កាលអ្នកទាំងពីរមកដល់ លោកប្រមូលក្រុមជំអះឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលអុលឡោះបានធ្វើជាមួយពួកអ្នក និងរៀបរាប់អំពីរបៀបដែលអុលឡោះបើកផ្លូវឲ្យសាសន៍ដទៃជឿ។ 28បន្ទាប់មក អ្នកទាំងពីរស្នាក់នៅទីនោះ ជាមួយពួកសិស្សអស់រយៈពេលជាយូរក្រែល។
Trenutno odabrano:
កិច្ចការ 14: អគត
Istaknuto
Podijeli
Kopiraj

Želiš li svoje istaknute stihove spremiti na sve svoje uređaje? Prijavi se ili registriraj
© 2014 United Bible Societies, UK.

: